ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់ជួលកម្មការិនីរោងចក្រ លួចទ្រព្យសម្បត្តិ ខណៈម្ចាស់មិននៅដោយទុកសោទ្វារនៅមាត់បង្អួច តែត្រូវបានម្ចាស់មកទាន់ និងចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះយៀត គីមស្រួលភេទស្រីអាយុ៣៤ឆ្នាំមុខរបរកម្មកររោងចក្រនិងអ៊ុតសក់ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានភូមិកំណើតនៅភូមិខ្ចៅ ឃុំខ្ចៅ ស្រុកកងមាសខេត្តកំពង់ចាម និងប្អូនស្រីជនរងគ្រោះឈ្មោះ លី លក្ខិណា អាយុ ២១ឆ្នាំមុខរបរកម្មកររោងចក្រនិងអ៊ុតសក់រស់នៅបន្ទប់ជាមួយគ្នា។
ចំណែកជនសង្ស័យឈ្មោះ ខុម ចំប៉ាភេទស្រីអាយុ២១ឆ្នាំ មុខរបរកម្មករ រោងចក្រស្នាក់នៅភូមិព្រៃទា សង្កាត់ ចោមចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិស្រម៉ឃុំទឹកជ្រៅ ស្រុកដំបែ ខេត្តត្បូងឃ្មំ ។
តាមប្រភពព័ត៌មានពីឈ្មោះ លី លក្ខិណាត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ តែងតែមកជួយអ៊ុតសក់ជាមួយបងស្រីរបស់នាងជាញឹកញាប់ ដោយដឹងកន្លែងទុកលុយ ហើយជនសង្ស័យធ្វើការរោងចក្រជាមួយខ្លួន លុះនៅពេលថ្ងៃមិនចាំម៉ោង នាងចូលបន្ទប់ទឹកដោយទុកកូនសោនៅកន្លែងម៉ាសុីនជាប់ជាមួយកាតការងារ។
បន្ទាប់មកស្រាប់តែជនស្ស័យខាងលើបានមកកន្លែងម៉ាសុីនដេររបស់នាងហើយដកកូនសោពីកាតការងាររបស់នាង។ ពេលនោះនាងត្រឡប់មកពីបន្ទប់ទឹកស្រាប់តែបាត់កូនសោបន្ទប់នៅតែកាតការងារ។ រហូតម៉ោង៦នាទីល្ងាចបានប្រាប់បងស្រីរបស់នាងថា សោបន្ទប់របស់នាងបាត់មិនដឹងនរណាគេយកខណៈនោះបងស្រីរបស់បងស្រីរបស់នាងបានទៅបើកមើលលុយក្នុងកិបទូ ស្រាប់តែបាត់លុយអស់៣៧០ដុល្លារ នឹងលុយខ្មែរមួយចំនួនទៀត។ ក្រោយមកបានសួរគេនៅក្បែរជិតខាង និយាយថា មាននារីម្នាក់ដែលធ្លាប់ចូលចេញជារៀងរាល់ថ្ងៃចាក់សោចូលក្នុងបន្ទប់។ ពេលភ្លាមៗនោះជនរងគ្រោះបានទៅហៅជនសង្ស័យ មកសួរនាំនៅបន្ទប់កើតហេតុ តែជនស្ស័យខាងលើមិនបានសារភាពឡើយដោយបដិសេធរហូតមិនព្រមឆ្លើយក៏នាំជនសង្ស័យមកប៉ុស្ដិ៍នគរបាលចោមចៅសាកសួរបន្ត។
ក្រោយពេលកើតហេតុកម្លាំងនគរបាលសួរនាំទើបជនសង្ស័យខាងលើសារភាពខ្លួនពិតជាយកសោចាក់ដូចរៀបរាប់ខាងលើ។ បន្ទាប់មកភាគីខាងរងគ្រោះសុំមិនប្តឹងផ្ដល់ដោយអាណិតជនសង្ស័យខាងលើសុំឲ្យតែប្រគល់លុយមកវិញ។ ដោយឡែកជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅធ្វើកិច្ចសន្យានឹងឲ្យត្រឡប់ទៅវិញដើម្បីបញ្ចប់រឿង៕ សុខាសែនជ័យ