ព័ត៌មានទាន់ហេតុការណ៍៖

តើនាយករដ្ឋមន្ត្រីមានសិទ្ធិបដិសេធ សំណើរបស់រដ្ឋមន្រ្តីក្នុងការសុំ តែងតាំងមន្ត្រីឬទេ? ហើយនាយក រដ្ឋមន្ត្រីមានសិទ្ធិជ្រើសរើសមន្ត្រី ជំនួសមន្ត្រីដែលខ្លួនមិនឯកភាព ឬទេ?…

ចែករំលែក៖

សម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកកាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧យ៉ាងដូច្នេះថា៖

«តើនាយករដ្ឋមន្ត្រីមានសិទ្ធិបដិសេធ
សំណើរបស់រដ្ឋមន្រ្តីក្នុងការសុំ
តែងតាំងមន្ត្រីឬទេ? ហើយនាយក
រដ្ឋមន្ត្រីមានសិទ្ធិជ្រើសរើសមន្ត្រី
ជំនួសមន្ត្រីដែលខ្លួនមិនឯកភាព
ឬទេ? តើនាយករដ្ឋមន្ត្រីមានការ
ចាំបាច់អង្គុយរង់ចាំពិគ្រោះជាមួយ
រដ្ឋមន្ត្រីដែលហៅទូរសព្ទ័ ៥ ដង
មិនចូលឬទេ?និងនាយករដ្ឋមន្ត្រី
ពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រី
ក្រសួងមុខងារសាធារណះដែល
ជាអ្នកធ្វើសំណើតាមការស្នើសុំ
របស់ក្រសួងព័ត៌មានសុំតែងតាំង
លោក ខ្វៃ អាទិត្យាបន្តពីលោក
កឹម គុណវឌ្ឍន៍ដែលត្រូវនិវត្តន៍
គ្រប់គ្រាន់ឬទេ?(សុំមើលលិខិត
ក្រសួងមុខងារសាធារណះនិង
ចំណារនាយករដ្ឋមន្ត្ត្រី)។
តើមានគ្រាប់ភ្នែកមើលព្រះរាជក្រិត្យដែលចែងថា ( បានទ្រង់
យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា ) ឬទេ បានជាម្នាក់និយាយថា កាតែងតាំងនេះចេញពីណា ? ម្នាក់ទៀតនិយាយថា បើវាមិនមែនចេញពីរដ្ឋមន្ត្រីរូបនេះ គួរតែចេញពីនាយករដ្ឋមន្ត្រីដែរ ។ ( សូមមើល ខេមបូ ដេលី ចេញផ្សាយថែ្ងទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ )។
បើពុំមានសំណើពីនាយករដ្ឋមន្ត្រី
ព្រះមហាក្សត្រព្រះអង្គនិងមិន
ឡាយព្រះហស្តលេខាទេ។សុំចងចាំ
កុំល្ងង់ពេក។
ពន្យល់ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ
ឬនៅ?ឬចាំបាច់ឲខ្ញុំពន្យល់ពីច្បាប់
ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ
នៃគណះរដ្ឋមន្ត្រី និងច្បាប់ផ្សេង
ទៀតដែលទាក់ទងដល់ការងារ
គ្រប់គ្រងរដ្ឋ?» ៕

 


ចែករំលែក៖