ប្រធានាធិបតីបារាំងលោកម៉ាក្រុង បាន បញ្ជាក់ថា ទ្វារអឺរ៉ុបនៅតែបើកចំហ ដើម្បី ឲ្យអង់គ្លេសអាចវិលត្រឡប់មកវិញ ខណៈដែលកិច្ចពិភាក្សាស្តីពី Brexit មិនទាន់ បញ្ចប់ គឹនៅមានឱកាសវិលចូលមកវិញជា និច្ច។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May កាលពីថ្ងៃទី១៣ខែមិថុនា បានបំពេញទស្សនកិច្ចទៅកាន់ប្រទេស បារាំង ក្រោយពេលដែលលោកស្រី មិន ទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីដឹកនាំ រដ្ឋាភិបាលជាឯកតោភាគី ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ខែមិថុនា។ ដំណើរទស្សន កិច្ចទៅកាន់បារាំងរបស់លោកស្រី ម៉ាយ គឺដើម្បីបញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់លោកស្រីនៅក្នុង គោលនយោបាយចាកចេញ ពីអឺរ៉ុប ដោយកិច្ចពិភាក្សា Brexit នឹងចាប់ ផ្តើមនៅថ្ងៃទី ១៩ខែមិថុនា។
នៅក្នុងសន្និសីទកាសែតរួម ជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស លោកប្រធានា ធិបតីបារាំង Emmauel Macron បាន ថ្លែងថា លទ្ធភាពដែលចក្រភពអង់គ្លេស នឹងនៅបន្តជាមួយសហភាពអឺរ៉ុប គឺនៅមាននៅឡើយរហូតដល់កិច្ចចរចាចុងក្រោយ មួយ លើបញ្ហាBrexit ឬការចាកចេញរបស់អង់គ្លេសនោះ។ ប៉ុន្តែលោកក៏បាន បញ្ជាក់ដែរថា លោកក៏គោរព និងទទួល ស្គាល់ អំពីការសម្រេចចិត្ត របស់ប្រជាន ពលរដ្ឋអង់គ្លេស ទៅលើបញ្ហានេះដែរ។
អ្វីដែលលោកប្រធានាធិបតីម៉ាក្រុង និងក៏ដូចជា រដ្ឋមន្ត្រីរបស់អាល្លឺម៉ង់មួយរូប នៅក្នុងឱកាសជួបជុំគ្នានេះ បានបញ្ជាក់ពីជំហរ របស់អឺរ៉ុប ដែលនៅតែបើកទ្វារស្វាគមន៍ ចំពោះអង់គ្លេសជានិច្ច នូវរាល់ពេលការ ផ្លាស់ប្តូរ ការសម្រេចចិត្តណាមួយ ដែល អាចកើតឡើង៕ ម៉ែវ សាធី