ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា ពួកគេទៅប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន។

ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីម៉ោង១០និង៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុផ្ទះសង់ថ្មី ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៣នេះ ទី១ឈ្មោះ ណុច ចាន់ថន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទី២ឈ្មោះគង់ សំដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងទី៣ឈ្មោះ គង់ ភក្តី ភេទប្រអាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មីផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថា មុនឈានទៅឃាត់ខ្លួនក្រុមប្រើប្រាស់គ្រឿងញៀនខុសច្បាប់ខាងលើ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ថា នៅចំណុចនេះមានក្រុមក្មេងទំនើងកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញសូមយោបល់ពីលោក អធិការខណ្ឌចុះទៅបង្ក្រាបជាក់ស្តែងតែម្តង ដោយឃាត់ក្រុមខាងលើបានចំនួន០៣នាក់ ដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផង។

នៅចំពោះមុខសមត្ថកិច្ចទាំង០៣នាក់ បានសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់មែន។

បច្ចុប្បន្នជនទាំង៣នាក់ខាងលើកំពង់ឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពេលក្រោយ៕ តុង សីហា


ចែករំលែក៖