ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកជួញដូរថ្នាំញៀនជាជនជាតិវៀតណាមម្នាក់រឹបអូសថ្នាំញៀន១៣កញ្ចប់

ចែករំលែក៖

ភ្នំពេញៈ កម្លាំងនគរបាលនៃអធិការដ្ឋានប៉ុស្តិ៍ស្វាយប៉ាក បានឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន ដោយដកហូតបានថ្នាំញៀនមួយចំនួនធំ កាលពីវេលាម៉ោង៣រសៀល នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំស្ថិតនៅ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណឫស្សីកែវ ។

មន្រី្តនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងថា ក្រោយពីបានបើកការស្រាវជ្រាវរួច កម្លាំងជំនាញអធិការដ្ឋាននិងកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាក បានបើកប្រតិបត្តិការបង្រ្កាបជាក់ស្តែង ករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចលំក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវតែម្តងហើយក្នុងនោះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វិនយុំាង ទឹង ហៅ ហេង គិត ហៅ ទឹង ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅក្រុម៤ ផ្លូវលំ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាដក ជាអ្នកជួញដូរគ្រឿងញៀន ។ជាមួយគ្នានោះដែរសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន១៣កញ្ចប់តូច ទុកជាភស្តុតាង ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងសមត្ថកិច្ចសួរចម្លើយនិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមច្បាប់ ៕ អរុណរះ


ចែករំលែក៖