ភ្នំពេញ៖ មនុស្ស២នាក់ត្រូវគេរាយការណ៍ថា បានរងរបួសធ្ងន់ ក្នុងហេតុការអគ្គីភ័យនៅក្នុងខណ្ឌចំការមន ។
ហេតុការណ៍អគ្គីភ័យកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បឋមអះអាងថា ស្ត្រីជនជាតិវៀតណាមម្នាក់ និងបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍អគ្គីភ័យនេះ ។
គេនៅមិនទាន់ដឹងពីមូលហេតុនៃអគ្គីភ័យនេះនៅឡើយទេ ប៉ុន្តែគេសង្ស័យថា បណ្តាលមកពីផ្ទុះធុងហ្គាសចំអិនអាហារ ។ ដោយឡែកប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ អះអាងថា អាចជាករណីចាក់សាំងដុត ពីព្រោះគ្រួសារនេះឧស្សាហ៍ឈ្លោះគ្នាក្នុងក្រុមគ្រួសារញឹកញាប់ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងចេញឡានទឹកទៅអន្តរាគមន៍ និងស្រាវជ្រាវរកពីមូលហេតុពិតប្រាកដ ៕ ស រស្មី