ព័ត៌មានទាន់ហេតុការណ៍៖

ឡើងប្តូរអំពូលភ្លើងត្រូវចរន្តភ្លើងឆក់ធ្លាក់ពីលើជណ្តើររងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើជណ្តើរ​បោកក្បាលទៅលើសាបស៊ីម៉ង​ត៍ គ្រាដែលជនរងគ្រោះរូប​នេះ​ដាក់ជណ្តើរឡើងទៅប្តូរអំពូល​ភ្លើងដោយ​ខ្វះការប្រុងប្រយ័ត្ន ។

ករណីនេះកើតឡើង កាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ នូវ នឿន តាមបណ្តោយផ្លូវលេខ១១៥ ស្ថិត​ក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជិវិតនោះឈ្មោះ នូ នាង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុបីថ្ងៃអំពូលផ្ទះរបស់ឈ្មោះ នូវ នឿន ដែលត្រូវជាបងប្រុសបានដាច់ ។ លុះមកដល់ថ្ងៃកើតហេតុជនរងគ្រោះឃើញអំពូលមិនភ្លឺ ក៏ទៅទិញអំពូលយកមកធ្វើការផ្លាស់ប្តូរ បន្ទាប់ពីបានអំពូលថ្មីជនរងគ្រោះបានយកជណ្តើរ​ដែកទៅដាក់ឡើងដោះអំពូលដោយពុំបានបិតបារ៉ែតភ្លើងនោះទេ ខណៈនោះបណ្តាលចរន្តអគ្គិ​សនីឆក់ជនរងគ្រោះធ្លាក់ពីលើជណ្តើរ បណ្តាលឲ្យរងរបួសបែកក្បាលយ៉ាងធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូន​ទៅ​សង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែតក្នុងរាជធានីភ្នំពេញ ៕ ស្អាងជ័យ


ចែករំលែក៖