ព័ត៌មានទាន់ហេតុការណ៍៖

លួច​ចូល​កាប់​ឈើគ្រញូង​ក្នុង​ទឹក​ដី​ថៃ ទាហានថៃ​បាញ់​បាក់​ជើង

ចែករំលែក៖

 

ឧត្តរមានជ័យ៖ បុរស​២​នាក់​របួស​ធ្ងន់​និង​១៧​នាក់​ទៀត​រត់​រួចខ្លួន​នៅ​ពេល​ដែល​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ គ្រញូង​នៅ​ក្នុង​ទឹក​ដី​ថៃ​ត្រូវ​បាន​ទាហាន​ថៃ​បាញ់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥​និង​៣០​នាទី នៅ​ចំណុច​ទល់​មុខ បង្គោល​សីមា​លេខ​៧​ភូមិ​សាមគ្គី ឃុំ​ត្រពាំងប្រិយ៍ ស្រុកអន្លង់វែង​ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ទី​១-ឈ្មោះ អឿន កំសាន ប្រុស អាយុ​២៧​ឆ្នាំ មុខ​របរ​ជា​ទាហាន សឹក​រង​អន្លង់​វែង អង្គ​ភាព​ខ១ គ៧ របួស​ដៃ​ស្តាំ រត់​រួច​ក្នុង​ថ្ងៃ​កើត​ហេតុ បច្ចុប្បន្ន សម្រាក​ព្យាបាល​ក្នុង​បន្ទាយ គ៧។ ទី២-ឈ្មោះ ហន់ ដានិត ភេទ​ប្រុស អាយុ ១៧ ឆ្នាំ​ ត្រូវរបួស​ជើង​ខាង​ស្តាំ​ពីរ​កន្លែង​(បាញ់ ត្រូវ​លើ​ក្បាល​ជង្គង់​មួយ​គ្រាប់ និង​ក្រោម​ក្បាល​ជង្គង់​មួយ​គ្រាប់) មុខ​របរ​ជា​ប្រជា​ពលរដ្ឋ រស់ ភូមិ​សាមគ្គី ឃុំ ត្រពាំង​ប្រិយ៍ ស្រុក​អន្លង់​វែង(បាត់​ខ្លួន​នៅ​កន្លែង​កើត​ហេតុ) លុះ​ដល់ ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៧ មាន​ប្រជា​ពលរដ្ឋ​ថៃ មក​រក​ផ្សិត​បាន​ប្រទះ​ឃើញ ជន​រង​គ្រោះ នៅ​ក្នុង​ព្រៃ ហើយ​បាន​មក​ប្រាប់​ប្រជា​ពលរដ្ឋ​​ហើយ​​បាន​​នាំ​​គ្នា សែង​ចុះ​ពី​លើ​ភ្នំ មក​ដល់​ភូមិ​សាមគ្គី នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃ​ដដែល ។

បច្ចុប្បន្ន​ជន​រងគ្រោះ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​គ្លីនិក​ឯក​ជន៕ ប៉ែន នួន

 


ចែករំលែក៖