ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះចុះផ្អាក់អាជីវកម្មឈើ និងធ្យូងខុសច្បាប់៥កន្លែងក្នុងខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យៈ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ៩ ព្រឹក នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថស្រុកអន្លង់វែង ០៦នាក់ រថយន្ត០២ គ្រឿង អាវុធ៣ដើម វិទ្យុទាក់ទង៤ គ្រឿង ដឹកនាំដោយ អនុសេនីយ៍ ទុយ ហុងលី មេបញ្ជាការងស្រុក សហការ ជាមួយកម្លាំងវរៈសេនាតូច៣៨២ ចំនួន០៥នាក់ ដឹកនាំដោយ នាយចំណង់ អេង ណាវុទ្ធ និង កម្លាំងបរិស្ថានស្រុកចំនួន០៤នាក់ ដឹកនាំរួមដោយ លោក ឌិន ភិវឌ្ឍ ប្រធានការិយាល័យ បរិស្ថាន ស្រុកអន្លង់វែង បានចុះបញ្ឈប់ និងធ្វើកិច្ចសន្យាទៅលើម្ចាស់សិប្បកម្មគ្មានច្បាប់ឈើ៣កន្លែង និងសិប្បកម្មធ្យូង២កន្លែង ។

ប្រភពបន្តថា ក្នុងនោះម្ចាស់សិប្បកម្មឈើ ទី១ឈ្មោះ កុន វិបុល ភេទប្រុស អាយុ៤៥ឆ្នាំ ទី២ឈ្មោះ ខឹម សុខា ភេទស្រី អាយុ៤១ឆ្មាំ ទី៣ឈ្មោះ ពិន ភៀង ភេទប្រុស អាយុ៤៩ឆ្នាំ អ្នកទាំង៣ មានមុខរបរធ្វើស្រែរ រស់នៅ ភូមិរំចេក ឃុំ និងស្រុកអន្លវែង ខេត្តឧត្តរមានជ័យ ។

សិប្បកម្មឡដុតធ្យូងមាន២កន្លែងទី១ ឈ្មោះ ជា រ៉ា ភេទស្រី អាយុ៣៥ឆ្នាំ ទី២ ឈ្មោះ កើត នឿន ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំងអស់ខាងលើ មានទីលំនៅ ភូមិរំចក ឃុំនិងស្រុក អន្លង់វែង ។

ក្រោយការបង្រ្កាប កម្លាំងជំនាញបានឲ្យម្ចាស់សិប្បកម្មទាំង៥នាក់ ធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពខុសច្បាប់តទៅទៀត តែបើថ្ងៃក្រោយមិនគោរពកិច្ចសន្យា នឹងត្រូវផន្ទាទៅសតាមច្បាប់ ៕ ប៉ែននួន


ចែករំលែក៖