ព័ត៌មានទាន់ហេតុការណ៍៖

មកផឹកស៊ីនៅហាងសួនស្នេហ៍ចំការដូងត្រូវគេវៃបែកក្បាលរបួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរស៣នាក់ បានរងរបួសធ្ងន់ ហូរឈាមស្រោចខ្លួន បន្ទាប់ពីពួកគេបានចូលមកផឹកស៊ីនៅ​ក្នុងហាងមួយកន្លែង យីហោ(សួនស្នេហ៍ចំកាដូង)ហើយត្រូវក្រុមផឹកស៊ីនៅតុផ្សេងគ្នាគុបនឹងកែវស្រា បណ្ដាលបែកក្បាលហូរឈាមស្រោចខ្លួន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចហាងយីហោ(សួនស្នេហ៍ចំការដូង)ស្ថិតតាមបណ្ដោយផ្លូវ២១៧​ ភូមិម័ល សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះមាន​​1.ឈ្មោះ​ ឃឹម​ សុផា​ ភេទប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ បើកឡាន​ដឹក​អេតចាយ​ 2.ឈ្មោះ​ ឃឹម​ សុភក្រ​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ មុខរបរ​ បើកឡាន​ ដឹក​អេតចាយ​ របួស​ដេរ​ដប់​ថ្នេរ​ 3.ឈ្មោះ​ ប៉ុន​ ធឿន​ ភេទប្រុស​ អាយុ​៣១​ មុខរបរ​ បើកឡាន​ដឹក​អេតចាយ​ ទាំង​បីនាក់​ស្នាក់នៅ​ កន្លែង​ធ្វើការ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគឺពួកគេមានគ្នាចំនួន៤នាក់ បាននាំគ្នាចូលមកផឹកស្រាបៀរនៅក្នុងហាងកើតហេតុខាងលើអស់ស្រាបៀរចំនួន៣ថូធំៗ ដោយពុំមានរឿងអ្វីឡើយលុះពេលផឹកស៊ីចប់ហើយឲ្យអ្នកលក់គិតលុយអស់ហើយ ពេលនោះពួកគេម្នាក់បានធ្វើធ្លាក់កែវបែកភ្លាមនោះ មានអ្នកអង្គុយផឹកតុជិតបានស្រែកថា ពួកអែងមានអីអស្ចារ្យគ្រាន់តែស្រែកហើយពួកគេបានយកកែវស្រាមកគុបតែម្ដង​និងយកដបស្រាមកវៃក្បាលបណ្ដាលឲ្យពួកគេបែកក្បាលរងរបួសចំនួន៣នាក់ភ្លាមៗ ក្រុមបង្កត្រូវបានអ្នកមើលការខុសត្រូវជម្លៀសឲ្យចេញបាត់អស់ ដោយពុំបានឃាត់ឲ្យនៅទទួលខុសត្រូវនោះទេ ធ្វើឲ្យប្រ​ជាពលរដ្ឋដែលឃើញហេតុការណ៍ រិះគន់ទៅម្ចាស់ដែលមើលការខុសត្រូវថា រួមគំនិតគ្នាជាមួយអ្នកបង្ក​ ទើបមិនឃាត់​ ។​ ចំណែកខាងអ្នកមើលការខុសត្រូវនៅហាងខាងលើមិនអាចសុំការបំភ្លឺបានទេ ព្រោះអ្នកព័ត៌មានសួរមិនឆ្លើយតប។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុជួយអន្តរាគមន៍បានត្រឹមតែលួងលោង និងនាំជនរងគ្រោះទៅដេរមុខរបួសនៅពេទ្យបង្អែកដង្កោ ហើយណែនាំឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងតែប៉ុណ្ណោះ៕ ភារ៉ា ដង្កោ


ចែករំលែក៖