ព័ត៌មានទាន់ហេតុការណ៍៖

ពេលភ្លៀងម្តងៗ ប្រជាពលរដ្ឋខណ្ឌសែនសុខរអ៊ូរទាំត្រូវរស់នៅលើទឹកភ្លៀងលាយទឹកលូរស្អុយ

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារតែភ្លៀងធ្លាក់មួយ មេយ៉ាងធំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងខណ្ឌសែនសុខ ភាគច្រើនត្អូញត្អែរ​នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ ធ្វើឲ្យ ទីតំបន់មួយចំនួន ផ្លូវថ្នល់ ផ្ទះសម្បែង ត្រូវជន់លិច ខណៈដែលទឹកហូររំដោះ មិនទាន់។

ទាំងនេះក៏ដោយសារបណ្តាញលូ មួយចំនួន នៅតាមមូលដ្ឋានក្នុងសភាព ចាស់ ហើយតូចជាបុព្វហេតុធ្វើឲ្យស្ទះទឹក រួមផ្សំជាមួយសំរាមបិទបាំងម0ាត់លូផងនោះ ទឹកភ្លៀងរួមជាមួយទឹកលូវ៉ល់បញ្ចូល គ្នា បង្កឲ្យពលរដ្ឋជួបការលំបាកលិចទីជម្រក ជះក្លិនស្អុយភាយចេញពីលូទឹកស្អុយ ។ ជាក់ស្តែងនៅភូមិចុងថ្នល់ខាងលិចក្នុង សង្កាត់ទឹកថ្លា នៅរសៀលថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០១៧នេះ មិនខុសណាពីលើក មុនៗដែរ ក្រោយពីមេឃបង្អុរភ្លៀងក្នុង រយៈពេលតែជាង១ម៉ោងធ្វើឲ្យទីតាំងផ្លូវ តំបន់មួយចំនួនក្នុងភូមិជន់លិចទឹក ។

តាមប្រជាពលរដ្ឋរស់នៅក្នុងភូមិចុង ថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែន សុខបានឲ្យដឹងថា នៅក្នុងភូមិសាស្រ្តរបស់ ពួកគាត់ហាក់បីដូចជា ទំនាបជាងគេ ហើយ បណ្តាញលូជាបណ្តាញបង្ហូររំដោះទឹកយូរឆ្នាំមកហើយចាស់កន្លែងខ្លះបាក់ ស្រុត ហើយក្នុងសភាពតូច។ ខណៈដែលអាជ្ញា ធរមិនទាន់មានវិធានការឬមួយមានគម្រោងហើយ តែមិនទាន់ស្តារ ក៏មិនដឹងរួមផ្សំជា មួយសំរាមរាយប៉ាយលើផ្លូវសាធារណៈ ផងនោះ ជាហេតុនាំឲ្យធ្លាក់បិទបាំងមាត់លូ ទើបពេលភ្លៀងធ្លាក់ម្តងៗបងប្អូនប្រជា ពលរដ្ឋរស់នៅចំណុចនោះប្រឈមទៅនឹងផលលំបាក ដើរលុយ ឆ្លងកាត់ទឹកសម្អុយ។ រីឯលំនៅឋានមួយចំនួនជន់លិចបងប្អូនកូនក្មួយសិស្សានសិស្សត្រូវធ្វើដំណើរលុយ ឆ្លងទឹកទាំងការលំបាក ។

សូមបញ្ជាក់ថា ទីតាំងដែលភ្លៀងជន់ លិចនេះ ស្ថិតនៅក្រោយ មណ្ឌលសុខភាព ទឹកថ្លាតែម្តង ជាប់ផ្លូវសហព័ន្ធរុស្សី ជារៀង រាល់ឆ្នាំឲ្យតែភ្លៀងខ្លាំង គឺលិចរហូតទម្រាំ ស្រកអស់វិញ២ទៅ៣ថ្ងៃឯណោះ ។ ដូច នេះពួកគាត់ជាប្រជាពលរដ្ឋសូមឲ្យថ្នាក់លើជួយផង ពិសេសសាលារាជធានី ភ្នំពេញតែម្តង ៕ ហេង នរិន្រ្ទ


ចែករំលែក៖