ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះគ្នាកន្លែងលេងបាល់ស្អែកឡើងហៅបក្ខពួកស្ទាក់វាយដេរ៧ថ្នេរ

ចែករំលែក៖

ភ្នំពញ៖​ ក្មេងសិស្សសាលាមួយក្រុម ខណៈកំពុងលេងបាល់ ហើយទាស់សម្តីគ្នាមួយប្រ៉ាវ រួចទៅផ្ទះអស់រៀងខ្លួនកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧​ នៅភូមិព្រៃពីងខាងត្បូង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ លុះវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្រាប់តែភាគីម្ខាងហៅបក្ខពួកឲ្យទៅស្ទាក់វាយបណ្តាលឲ្យរបួសដេ៧ថ្នេរ​ ទើបរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅជួយអន្តរាគមន៍។

ជនរងគ្រោះឈ្មោះម៉េង ធា​ ភេទប្រុស អាយុ១៤​ ឆ្នាំ មុខរបរជាងកញ្ចក់​ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​។ រងរបួសបែកក្បាលដេរចំនួន៧ថ្នេរ។ ចំណែកគូទំនាស់ឈ្មោះ សំ​សំណាង​ ភេទប្រុសអាយុ១៣​ ឆ្នាំ​ មុខរបជាសិស្សថ្នាក់ទី៨ នៃវិទ្យាល័យជម្ពូវ័ន​ ។

តាមសម្តីឈ្មោះម៉េង ធា​ បានឲ្យដឹងថា​ នៅមុនពេលកើតហេតុនៅថ្ងៃទី២៨​ រួបគេបានទៅលេងបាល់នៅជិះផ្ទះ ខណៈកំពុងលេង ស្រាប់តែមានយុវជនម្នាក់មកប្រាប់ថា ឈ្មោះសំ​ សំណាង បានបបួលឯងវៃគ្នា តើឯងហ៊ានអត់? ពេលនោះរូបគេ ក៏ឆ្លើយថា ហ៊ាន។
​
ជនរងគ្រោះបានបន្តថា បន្ទាប់មកស្រាប់យុវជននោះបានទៅសួរឈ្មោះ សំ សំណាង ម្តងថា​ ឈ្មោះម៉េងធាបបួលឯងវៃគ្នាតើឯងហ៊ានអត់? ពេលនោះឈ្មោះ សំ សំណាង ក៏ឆ្លើយថាហ៊ាន។ ក្រោយមក ពួកគេទាំងពីរនាក់ ក៏បានឌឺដងដាក់គ្នា និងជេរគ្នាមួយប្រ៉ាវ តែមិនបានវៃគ្នាទេ។ លុះវេលាម៉ោង១១ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ខណៈឈ្មោះម៉េង ធា បានជិះម៉ូតូម្នាក់ឯង មកពីធ្វើការវិញ បំណងទៅផ្ទះ ស្រាប់តែយុវជនមួយក្រុម ដែលមិនធ្លាប់មានរឿងនឹងគ្នាសោះ មកស្ទាក់វាយបណ្តាលឲ្យរបួសដេរ៧ថ្នេរ ហើយក្រុមបង្កបានជិះម៉ូតូគេចខ្លួនបាត់។
​
ក្រោយមក ជនរងគ្រោះត្រូវបានម្តាយដឹកយកទៅមន្ទីរពេទ្យ រួចហៅឈ្មោះ សំ សំណាង មកប៉ុស្តិ៍នគរបាលដើម្បីសាកសួរ និងដាក់ពាក្យបណ្តឹងក្រុមជនបង្ក។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះសំសំណាងបានសារភាពថា ខ្លួនមានទំនាស់គ្នាជាមួយជនរងគ្រោះមែន តែរូបគេមិនបានវៃជនរងគ្រោះទេ៕ សុខាសែនជ័យ


ចែករំលែក៖