ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក អនុសេនីយ៍ឯក រ័ត្ន ថាវង្ស នាយរងផ្នែកការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១០និង៤០នាទីព្រឹក កំលាំងជំនាញការិយាល័យគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀននិង បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះសឿ សឿង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្ថិតនៅ ក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ ។

វត្ថុតាងរិបអូសបានមាន ម្សៅសថ្លាចំនួន ២កញ្ចប់ធំ និង៥កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖