ខេត្តកំពង់ឆ្នាំង៖ មនុស្ស៦នាក់កំពុង តែសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចដោយសារតែសត្វឪម៉ាល់ ទិច កាលពី វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិស្វាយ បាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ។
ជនរងគ្រោះដោយសារឪម៉ាល់ទិចមាន ទី១-ឈ្មោះ សុះ ណុប ភេទស្រី អាយុ៦៩ឆ្នាំ រងរបួសធ្ងន់, ទី២-ឈ្មោះ ណូសា លីហាស ភេទស្រី អាយុ១១ឆ្នាំ, ទី៣-ឈ្មោះ សុះ ម៉ូសិន ភេទប្រុស អាយុ១០ឆ្នាំ, ទី៤-ឈ្មោះ ម៉ាត់ ម៉ាន់សា ភេទស្រី អាយុ៦ឆ្នាំ, ទី៦-ឈ្មោះ លី សាសនី ភេទស្រី អាយុ៩ឆ្នាំ របួសស្រាល និងទី៦-ឈ្មោះ យ៉ាន អារីស៊ីន ភេទប្រុស អាយុ២ឆ្នាំ របួសធ្ងន់ ត្រូវបាន ក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យគន្ធបុប្ផាពេលនេះបានស្លាប់ហើយ។
លោក សុះ អៈម៉ាត់ មេភូមិស្វាយបាកាវ បានឲ្យដឹងថា ក្មេងៗរងគ្រោះទាំងអស់ បានទៅរើសផ្លែត្នោតក្រោមដើមមានសត្វឪម៉ាល់ធ្លាក់ទើរលើដើមជ្រៃដែលតោងព័ទ្ធត្នោតនោះ ស្រាប់តែក្មេងម្នាក់ក្នុងចំណោមក្មេងច្រើននាក់បានយកដុំថ្មមកគប់ផ្អើល ទិចតែម្តង។ ពេលឃើញដូចនេះលោក យាយ សុះ ណុប បានរត់ទៅជួយបណ្តាល ឲ្យសត្វឪម៉ាល់ទិចរងរបួសធ្ងន់ដែរ។
ក្រោយកើតហេតុដោយមើលឃើញថា សភាពជនរងគ្រោះមិនធូរស្រាលក្រុម គ្រួសារក៏បន្តបញ្ជូនជនរងគ្រោះទាំងអស់ ទៅមន្ទីរពេទ្យឯរាជធានីភ្នំពេញដើម្បី សង្គ្រោះអាយុជីវិត៕ ហេង នរិន្ទ្រ