ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវចូលភូមិរំចេកមូលលិធិរបស់ឃុំអន្លង់វែងចង់ក្លាយទៅសភាពដើម សង្សយ័បាត់ប្រាក់២០ភាគរយកិច្ចសន្យាក្រោយការសាងសង់

ចែករំលែក៖

ខេត្តឧត្តមានជ័យ៖ ផ្លូវចូលភូមិរំចេក ដែលមានប្រវែង៦២៥០ម៉ែត្រ ស្ថាបនាឡើងក្រោមកញ្ចប់ថវិកាមូលិធិឃុំអន្លង់វែង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ នោះ រហូតមកទល់និងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ គឺមានអាយុកាល១ឆ្នាំ៦ខែប៉ុណ្ណោះ ស្រាប់តែត្រូវរងការស្រុតទ្រុឌទ្រោមស្ទើរទាំងស្រុង។

ប្រជាពលរដ្ឋនៅក្នុងភូមិរំចេក ចេះតែមានការងឿងឆ្ងល់ថា ហេតុអីបានជាមិនឃើញក្រុមហ៊ុន ដែលទទួលបានការសាង់មកជួសជុលផ្លូវឡើងវិញ ដូចឯឃុំគេផ្សេងៗ ពួកគាត់រង់ចាំរហូតមកទល់នឹងពេលនេះ ទើបដឹងថា គេមិនបានជួសជុលឡើងវិញទេ។ ត្រង់ចំណុចនេះហើយ ត្រូវបានគេសង្សយ័ថា ប្រាក់កិច្ចសន្យាជាមួយក្រុមហ៊ុនជួសជុល៦ខែ ក្រោយការសាងសង់រួចបាត់ទៅណា។

ប្រភពច្បាស់ការបានបង្ហើបឲ្យដឹងថា ផ្លូវចូលភូមិរំចេកសាងសង់កញ្ចប់ថវិកាមូលិធិឃុំកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ ដែលមានប្រវែង៦២៥០ម៉ែត្រ ចំណាយថវិកាសរុប117.500.000រៀល ដែលសាងសង់ឡើងដោយក្រុមហ៊ុនឯកជនមួយដោយមានកិច្ចសន្យាជួសជុល ក្រោយការសាងសង់រួចនៃទឹកប្រាក់២០ភាគរយ។

ចាប់តាំងពីការសាងសង់ផ្លូវថ្នល់រួច គេមិនទាន់ឃើញមានការជួសជួលឡើងវិញទេ ដោយគេសង់សង្សយ័ថា ខាងសាលាឃុំបានធ្វើអោយមានការបាត់បង់ប្រាក់២០ភាគរយស្ងាត់ឈឹង។

លោក វង្ស័ ភក្រ្ដ័ មេឃុំអន្លង់វែង បានអោយក្រុមការងារដឹងតាមទូសព្ទ័នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ថា បើផ្លូវមិនខូច គេមិនជួសជុលទេ ហើយចាប់តាំងពីសាងសង់រហូតមកដល់ពេលនេះប៉ុន្មានឆ្នាំហើយ ទើបមកសួរ គឺជួសជុលរួចហើយដោយដឹកដីចាក់តាមជង្ហុកអស់បួនទៅប្រាំរថយន្ដ អានិងហើយ លោកហៅថាជួសជុល។

ការជួសជុលផ្លូវក្រោយការសាងសង់ផ្លូវរបស់ឃុំអន្លង់វែង ខុសប្លែកគ្នារវាងឃុំលំទង ដែលជាឃុំជាប់គ្នា ។ នៅឃុំលំទង គេជួសជុលផ្លូវក្រោយការសាងសង់របស់មូលលិធិឃុំ គឺមានគ្រឿងចក្រមកធ្វើតាមបច្ចេកទេសស្តង់ដា និងមានដាំស្មៅនៅតាមចញ្ចើផ្លូវថែមទៀតផង។ ដោយឡែក ភូមិរំចេកសាង់សង់រួចដាក់ក្លោងទ្វារមិនអោយរថយន្ដធំចូលខ្លាចខូចផុតអាណត្តិកិច្ចសន្យាដោះក្លោងទ្វារចេញវិញ ដោយមិនបាច់ជួសជុលធ្វើអោយប្រាក់២០ភាគរយបាត់បង់យ៉ាងស្រួល ៕ ប៉ែន នួន


ចែករំលែក៖