ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្ទ្រាក់បាក់ផ្ទះរលំសង្កត់មនុស្សរបួសធ្ងន់ស្រាល៦នាក់នៅស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បាតុភូតគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បាក់រលំផ្ទះបណ្តាលឲ្យប្រជាពលរដ្ឋចំនួន៦នាក់បានរងរបួសធ្ងន់និងស្រាល ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវខ្យល់កន្រ្តាក់បោកបក់ចំរហូតរលំនោះ មានម្ចាស់ឈ្មោះ លោក ម៉ែន ស៊ីន អាយុ៥១ឆ្នាំ ផ្ទះនេះមានទំហំ ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ហ្វីបប្រូស៊ីម៉ង់ សសរស៊ីម៉ង់មានកំពស់ជាង៣ម៉ែត្រ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ម្ចាស់ផ្ទះបានរៀបចំបុណ្យ៧ថ្ងៃ ក្នុងពេលដែលរៀបចំពិធីបុណ្យនោះ មានអ្នកភូមិ បងប្អូនសាច់ញាតិជាច្រើនបានមកចូលរួមក្នុងពិធីបុណ្យនេះ លុះដល់ល្ងាចក៍មានមេឃខ្មៅ និង មានធ្លាក់ខ្យល់យ៉ាងខ្លាំង បោកបក់ចំផ្ទះរបស់គាត់ បណ្តាលឲ្យបាក់ជើងសសរថ្មរលំផ្ទះតែម្តង និង រងរបួសមនុស្សចំនួន៦នាក់ ក្នុងរបួសធ្ងន់ចំនួន២នាក់ និងរបួសស្រាល៤នាក់ ។ ជនរងគ្រោះដែលរងរបួស១.ឈ្មោះ ឈុន រ៉ា ភេទប្រុស អាយុ៥៩ឆ្នាំ ២.ឈ្មោះ សារី សៀវ ភេទស្រី៥៣ឆ្នាំ ៣.ឈ្មោះ ផា រី ភេទស្រី អាយុ២៧ឆ្នាំ ៤.ឈ្មោះ តាន់ ឆានន់ ភេទប្រុស អាយុ១០ឆ្នាំ អ្នកទាំង៤នាក់នេះរងរបួសស្រាល ៥.ឈ្មោះ ផាន់ នី ភេទស្រី អាយុ១២ឆ្នាំ របួសធ្ងន់ដាច់ដៃស្តាំ និង៦.ឈ្មោះ មន ម៉ៃ ភេទប្រុស អាយុ១២ឆ្នាំ របួសធ្ងន់បាក់ជើងទាំងសងខាង ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ត្រូវរបានអាជ្ញាធរ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំពោះកុមារដែលរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានគ្រូពេទ្យខេត្ត បញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យក្រុងភ្នំពេញ៕ ចន្ថា


ចែករំលែក៖