ភ្នំពេញៈ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន សហការជាមួយក្រសួងការងារ ចុះធ្វើត្រួតពិនិត្យអធិការកិច្ចលើក្រុមហ៊ុន seatel តាមប្រព័នអ៊ីនធឺណេត ស្ថិតនៅតាមផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការចុះត្រួតពិនិត្យនិងឆែកឆេរខាងលើនេះ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្នាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន សហការជាមួយក្រសួងការងារ ចុះត្រួតពិនិត្យ១០៧នាក់ ៦សញ្ជាតិ សុទ្ធតែមានប័ណ្ណការងារទាំងអស់។
ក្នុងដំណើរប្រតិបត្តិការនេះ តំណាងក្រុមហ៊ុន បានសហការជាមួយនគរបាលជំនាញ បង្ហាញឯកសារពាក់ព័ន្ឋជាច្រើន ជូនសមត្ថកិច្ចដើម្បីត្រួតពិនិត្យ តាមផ្លូវច្បាប់ផងដែរ ៕ សរស្មី