ខេត្តកំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋ៣ខ្នង បានបាក់រាបដល់ដី និង ១១ខ្នងផ្សេងទៀត បានរងនូវផលប៉ះពាល់ របើកដំបូលនិងជញ្ជាំង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងកំពង់ហៅ និង ត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ខ្យល់កន្រ្តាក់នេះបានប៉ះទៅឃុំចំនួន២ គឺឃុំត្រងិល បាក់រលំដល់ដីអស់៣ខ្នង និង របើកដំបូលចំនួន៨ខ្នង ចំណែឃុំកំពង់ហៅ របើកដំបូល៣ខ្នង ។ ឧប្បត្តិហេតុគ្រោះធម្មជាតិនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតិមនុស្ស សត្វនោះទេ គ្រាន់តែខូចខាត ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាកើតហេតុ គឺមានខ្យល់យ៉ាងខ្លាំង ដែលាយឡំដោយភ្លៀង ផងនោះបោកចំមូលដ្ឋានរបស់ខ្លួនយ៉ាងខ្លាំង បណ្តាលឲ្យផ្ទះមួយចំនួនប៉ើងខ្ចាត់ខ្ចាយរបើកដំបូល និង ជញ្ជាំង តែសំណាងល្អប្រជាបលរដ្ឋមិនមានគ្រោះថ្នាក់នោះឡើយ ។
នៅពេលនេះអាជ្ញាធរស្រុក កំពុងតែរៀបចំអំណោយចុះទៅជួយនៅក្នុងមូលដ្ឋានដែលរងគ្រោះនោះហើយ ៕ ចន្ថា