ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចោមរោមមើលយ៉ាងច្រើនកកកុញ ខណៈប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់អណ្តែតទឹកស្រះនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសាសព ។
ហេតុការណ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុង ភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមនុស្សស្លាប់នៅទឹកស្រះទើបកំលាំងនគរបាលខេត្តសហការជាមួយនគរបាលជំនាញនិងនគរបាលប៉ុស្ត័រដ្ឋបាលបានចុះមកដល់កន្លែងកើតហេតុ។
ប្រភពបន្តថា សពដែលស្លាប់មានឈ្មោះ ឈុន សំអាង អាយុ ៥២ ឆ្នាំមុខរបរមិនពិតប្រាកដ ក្រោយពីពិនិត្យសាសពរួចមិនឃើញមានស្នាលស្នាមសំគាល់ជាអំពើរឃាដកម្មអ្វីនោះទេដោយ ជនរងគ្រោះពិតជាបានស្លាប់ដោយលង់ទឹកប្រាកដមែន ។
តាមអ្នកភូមិបានឲ្យដឹងថា បុរសរងគ្រោះផឹកស្រាស្រវឹងមិនលោះថ្ងៃឡើយ ខណៈ ប្រជាពលរដ្ឋ និងក្មេងឃ្វាលក្របីប្រទះឃើញស្លាប់អណ្តែតទឹកស្លាប់ទៅហើយ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន