ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយរបស់ក្រុមហ៊ុន ស៊ូន ស៊ូន បានដឹកភេសជ្ជៈលើសចំណុះ ហើយបើកបរក្នុងល្បឿនលឿនផងនោះ ដល់ពេលបែកកង់ក្រោយក៏បណ្ដាលឲ្យបួងចង្កូតក្រឡាប់ផ្ងារជើងតែម្ដង សំណាងល្អមិនបង្កគ្រោះថ្នក់ដល់មនុស្ស គ្រន់តែខូចខាតភេសជ្ជះបន្តិចបន្ទួចតែប៉ុណ្ណោះ ។
ក្នុងហេតុការណ៍ខាងលើនេះដែរ បានបង្កឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់កំណាត់ផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទីទុយ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមសាក្សីពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ រថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ បិតតែមពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-6524 ជារបស់ក្រុមហ៊ុនដឹកភេសជ្ជះ ស៊ូន ស៊ូន បើកបរដោយបុរសម្នាក់ រួមដំណើបុរស២នាក់ទៀតជាមួយ បានធ្វើដំណើតាមបណ្ដោយផ្លូវ30ម៉ែត្រ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបែកកង់ក្រោយខាងស្ដាំ ធ្វើឲ្យអ្នកបើកបរបួងចង្កូតមិនទាន់ ក៏បណ្ដាលឲ្យរថយន្តបង្កខាងលើក្រឡាប់ផ្ងារជើង ចាក់ទឹកផ្លែឈើចោលពេញផ្លូវតែម្ដង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ អ្នកបើករថយន្តបង្កមានឈ្មោះ ស៊ុំ សុម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅម្ដុំផ្សារស្ទឹងមានជ័យ បាននិយាយប្រាប់ឲ្យដឹងផងដែរថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តចេញពីក្រុមហ៊ុននៅម្ដុំផ្សារស្ទឹងមានជ័យ បំណងទៅភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ ដាក់ទឹកភេសជ្ជះឲ្យភ្ញាវ ខណៈមកដល់ចំណុចកើតហេតុខាងលើនេះ រថយន្តរបស់គាត់ក៏បានបែកកង់ក្រោយបណ្ដាលឲ្យវេចង្កូតក្រឡាប់តែម្ដង ។
ក្រោយពេលកើតហេតុភ្លាមៗ អ្នកបើករថយន្តខាងលើ បានទំនាក់ទំនងទៅរថយន្តមួយគ្រឿងផ្សែងទៀតឲ្យមកជួយសាងភេសជ្ជះដែលបានក្រឡាប់ ជួយដឹកចេញពីកន្លែងកើតហេតុផងដែរ ។ បន្ទាប់មកទើមមានវត្តមានសមត្ថកិច្ចសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ហើយដោយមិនឃើញមានប៉ះពាល់ដល់សម្បត្តិសាធារណះ ក៏ដូចជាមិនប៉ះពាល់ដល់មនុស្សណាម្នាក់ផងនោះ ទើបសមត្ថកិច្ចប្រគល់រថយន្តបង្កខាងលើ ឲ្យទៅម្ចាស់ស្ទួចយកទៅជួសជុលដោយខ្លូនឯងតែម្ដងទៅ៕ ភារ៉ា ដង្កោ