ភ្នំពេញ៖ ព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយម ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ប្រមាណ ១.០០០ នាក់ ។ ពិធីនេះ ក៏ជាការអបអរសាទរផងដែរ ក្នុងពេលដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួង ទទួលបាននូវគ្រឿងឥស្សរិយយសពីរាជរដ្ឋាបាល ព្រមទាំងបានធ្វើនិយ័តកម្មឋានន្តរសក្តិ និងថ្នាក់ ស្របតាមអតីតភាពការងារ ៕ សុខ ខេមរា