ព័ត៌មានទាន់ហេតុការណ៍៖

ចៅហ្វាយក្រុងភ្នំពេញបញ្ជាឲ្យអ្នកអាជីវកម្មរថយន្ដដឹកដីចូលក្រុងត្រូវសុំច្បាប់ជាថ្មី

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី៥ កក្កដា ឆ្នាំ២០១៧ បានស្នើឲ្យម្ចាស់រថយន្តដឹកដីចូលក្រុង ទាំងអស់ ត្រូវសុំច្បាប់ជាថ្មី ហើយត្រូវពិនិត្យមើលតម្រាយផ្លូវឡើងវិញ ដើម្បីចៀសវាងការ បើកបរខុសផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍នៅតាមផ្លូវសាធារណៈ។

ការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្មី ដែលទើបចូលកាន់តំណែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាលើកដំបូង ដោយមានការចូលរួមពីលោកអភិបាលរងរាជធានីទាំង៦រូប ស្នងការរាជធានី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី អភិ បាលខណ្ឌទាំង ១២ និងមន្ទីរទាំងអស់ក្រោមចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើបញ្ហាកិច្ចការពារសន្តិសុខ សុវត្ថិភាពបញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ សណ្តាប់ធ្នាប់ បញ្ហាក្លឹប បៀរហ្គាឌិន ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានស្នើលោកស្នងការរាជធានី បន្ថែមកម្លាំងនគរបាលចរាចរ ដាក់ពង្រាយតាមគោលដៅ ដើម្បីជួយ ធ្វើចរាចរណ៏ តាមគោលដៅ រំដោះការកកស្ទះចរាចរ ទៅតាមលទ្ធភាពជាក់ស្តែង។

លោកអភិបាលរាជធានី ក៏បានស្នើដល់គណៈបញ្ជាការ ឯកភាពគ្រប់ខណ្ឌ បន្តពង្រឹងការរងារត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមមូលដ្ឋានឡើងវិញ និងបន្តសកម្មភាព ក្នុងការបង្ក្រាប គ្រឿងញៀនថែមទៀត ដោយក្តាប់ឲ្យបានពីទីតាំង ពីតំបន់ដែលប្រើប្រាស់គ្រឿងញៀនឲ្យបាន ដើម្បីធានា សុវត្ថិភាព ជូនប្រជាជនផងដែរ ។ សូមបញ្ជាក់ថា ៖ មានប្រជាពលរដ្ឋជាច្រើននៅរាជធានីភ្នំពេញ ចាំមើលចំណាត់ការ និងកណ្ដាប់ដៃរបស់ចៅហ្វាយក្រុងថ្មី លោកឃួង ស្រេង រូបនេះ តើមានប្រសិទ្ធភាពឬអត់ ។ កាលពីពាក់កណ្ដាលឆាំ្ន២០១៣ ជំនាន់ច្វាយក្រុងចាស់ លោក ប៉ា សុជាតិវង្ស ដែលទើបនិងឡើងកាន់តំណែងថ្មីដូចគ្នានេះ លោកបានកោះប្រជុំ ដាក់ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅ មន្ដ្រីថ្នាក់ក្រោមយ៉ាងដូច្នេះដែរ តែដល់យូរទៅ ហាក់បីដូចជាសកម្មភាព វែកចកក្នុងបឹងអញ្ចឹង៕ សំរិត


ចែករំលែក៖