ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃកាលពីព្រឹកថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសព័ត៌មានមួយឲ្យ…..
ដឹងថា រាជរដ្ឋាភិ បាលថៃមិនអនុវត្តទោសពិន័យចំពោះ និយោជកថៃដែលកំពុងប្រើប្រាស់កម្លាំង ពលករកម្ពុជា ដែលគ្មានឯកសារនោះទេ។ រាជរដ្ឋាភិបាលថៃក៏មិនបណ្តេញពលករ កម្ពុជាដែលបានចូលដល់ក្នុងទឹកដីថៃ ហើយ កំពុងធ្វើការជាមួយក្រុមហ៊ុន ឬរោងចក្រណាមួយនៅក្នុងប្រទេសថៃនោះដែរ ។
នៅក្នុងសេចក្តីប្រកាសនេះក៏បានបន្ថែមថា ក្រសួងការងារថៃនឹងផ្តល់ឱកាសចំនួន១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី ៧ ខែសីហា ដល់ពលករកម្ពុជា និងនិយោ ជកថៃដែលមិនទាន់មានឯកសារអ្វីទាំងអស់ ឲ្យទៅចុះឈ្មោះនៅតាមការិយាល័យចុះ បញ្ជីពលករបរទេសដើម្បីទទួលបានភាពស្របច្បាប់បណ្តោះអាសន្នរង់ចាំការបញ្ជាក់ សញ្ជាតិក្លាយទៅជាពលករស្របច្បាប់ អចិន្ត្រៃយ៍ ។
លើសពីនោះសេចក្តីប្រកាសព័ត៌មាន ក៏បានប្រកាសអំពីលទ្ធផលធំៗចំនួន៤ ចំណុចក្រោយពីជំនួបពិភាក្សារវាងរដ្ឋមន្រ្តីក្រសួងការងារកម្ពុជាជាមួយរដ្ឋមន្រ្តីក្រសួងការងារថៃដូចខាងក្រោម ៖
នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការងារថៃ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្ម ការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃបានដឹកនាំប្រតិភូកម្ពុជាជួបប្រជុំជាមួយលោក សុីរិឆៃ ឌីស្កាគុល (Sirichai Diskakul) រដ្ឋមន្ត្រីក្រសួងការងារថៃដើម្បី ពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងកម្លាំងពលកម្ម ជាពិសេសការ ស្វែងរកដំណោះស្រាយក្នុងការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជាដែលបាននិងកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសយោគយល់ ស្និទ្ធស្នាល និងទទួល បានលទ្ធផលជាវិជ្ជមានដូចខាងក្រោម៖
១. រាជរដ្ឋាភិបាលថៃមិនអនុវត្តទោស ពិន័យចំពោះនិយោជកថៃដែលកំពុងប្រើ ប្រាស់កម្លាំងពលករកម្ពុជាដែលគ្មានឯក សារនោះទេ ហើយរាជរដ្ឋាភិបាលថៃក៏មិន បណ្តេញពលករកម្ពុជាដែលបានចូលដល់ ក្នុងទឹកដីថៃ ហើយកំពុងធ្វើការជាមួយក្រុម ហ៊ុន ឬរោងចក្រណាមួយនៅក្នុងប្រទេស ថៃនោះដែរ។ ក្រសួងការងារថៃនឹងផ្តល់ ឱកាសចំនួន១៥ថ្ងៃ(ចាប់ពីថ្ងៃទី២៤ ខែ កក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧) ដល់ពលករកម្ពុជា និងនិយោជកថៃដែល មិនទាន់មានឯកសារអ្វីទាំងអស់ឲ្យទៅចុះ ឈ្មោះនៅតាមការិយាល័យចុះបញ្ជីពល ករបរទេស។ ក្រសួងការងារថៃនឹងបើកការិ យាល័យចុះឈ្មោះពលករបរទេសចំនួន ១០កន្លែងនៅក្នុងទីក្រុងបាងកក និងចំនួន ១កន្លែងនៅក្នុងខេត្តនីមួយៗនៃប្រទេសថៃ។
២. ក្រសួងការងារថៃបានឯកភាពតាម ការស្នើសុំរបស់ភាគីកម្ពុជា ដោយអនុញ្ញាត ដល់ពលករកម្ពុជាដែលមានលិខិតឆ្លង ដែន/លិខិតធ្វើដំណើរ ឬប័ណ្ណពណ៌សុីជម្ពូ ស្របច្បាប់ពេលដំបូង។ ប៉ុន្តែក្រោយមកបាន ផ្លាស់ប្តូរនិយោជកដោយខុសនីតិវិធី ហើយ ក្លាយទៅជាពលករខុសច្បាប់ អាចមកចុះ បញ្ជីជាមួយមន្ទីរការងារថៃដើម្បីបំពេញ ឯកសារដើម្បីក្លាយទៅជាពលករស្រប ច្បាប់វិញ ។
៣. ភាគីថៃបានឯកភាពតាមសំណើ របស់កម្ពុជាក្នុងការរៀបចំយុទ្ធនាការ១០០ ថ្ងៃបើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងប័ណ្ណOCWC ដល់ពលករកម្ពុជាឲ្យបាន ចំនួន១៦ម៉ឺននាក់ដែលបានធ្វើការបញ្ជាក់ អត្តសញ្ញាណជាមួយគណៈកម្មការផ្តល់ ភាពស្របច្បាប់រួចហើយនាពេលកន្លងមក ទោះបីជាពលករបានធ្វើការផ្លាស់ប្តូរនិយោ ជក ឬក្រុមហ៊ុនខុសពីឯកសារដើមក៏ ដោយ។ យុទ្ធនាការនេះនឹងចាប់ផ្តើមពីថ្ងៃ ទី១ ខែសីហា ឆ្នាំ២០១៧នេះដោយគណៈ កម្មការនឹងបញ្ជូនក្រុមចល័តចំនួន៤ក្រុម បន្ថែមទៀតដើម្បីចុះបើកផ្តល់តាមរោង ចក្រធំៗទាំង២០០រោងចក្រដែលមានប្រើ ប្រាស់ពលករកម្ពុជាលើសពី៧០នាក់។ កម្រៃសេវាផ្លូវការក្នុងការបើកផ្តល់សំណុំ ឯកសារដែលភាគីថៃ និងកម្ពុជាបានឯក ភាពគ្នាគឺ៩៥០បាត ។
៤. ភាគីថៃក៏បានឯកភាពតាមសំណើ របស់កម្ពុជាក្នុងការរៀបចំយុទ្ធនាការ១ទៀត គឺយុទ្ធនាការបញ្ជាក់អត្តសញ្ញាណពលករ កម្ពុជាដែលមិនទាន់មានលិខិតធ្វើដំណើរ និងប័ណ្ណOCWC ដើម្បីយកទៅសុំភាព ស្របច្បាប់ពីអាជ្ញាធរថៃដោយកំណត់យន្តការបញ្ជាក់អត្តសញ្ញាណពលករ និងផ្តល់ ឯកសារជូនពលករនៅក្នុងថ្ងៃតែមួយ ហើយ ពលករអាចទៅសុំុទិដ្ឋាការស្នាក់នៅ (Stay Permit)និងទិដ្ឋាការការងារ (Work Permit) ពីភាគីថៃនៅកន្លែងតែមួយតែម្តង។ យុទ្ធនាការនេះនឹងចាប់ផ្តើមក្នុងសប្តាហ៍ទី ១នៃខែសីហា ឆ្នាំ២០១៧ ដោយមានក្រុម ការងារចំនួន២០ក្រុមបន្ថែមទៀត ហើយ ផ្តើមចេញពីពលករផ្នែកនេសាទក្នុងខេត្ត រ៉ាក់យ៉ង និងផ្នែក ឬខេត្តផ្សេងទៀតជាបន្ត បន្ទាប់។ កម្រៃសេវាផ្លូវការក្នុងការធ្វើ និង បើកផ្តល់សំណុំឯកសារក្នុងថ្ងៃតែមួយ ដែលភាគីថៃនិងកម្ពុជាបានឯកភាពគ្នាគឺ ២៣៥០បាត។
អាស្រ័យន័យដូចបានជម្រាបជូនខាង លើសូមសាធារណជន ជាពិសេសពលករ កម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅ ប្រទេសថៃជ្រាបជាព័ត៌មាន និងរក្សាភាព នឹងនរក្នុងការបំពេញការងារជាប្រក្រតីជាមួយនិយោជករបស់ខ្លួន។ គណៈកម្មការ ផ្តល់ភាពស្របច្បាប់នឹងចុះទៅផ្តល់សំណុំ ឯកសារផ្តល់ភាពស្របច្បាប់ជូនបងប្អូន ពលករនៅក្នុងទឹកដីថៃតែម្តង។ ដោយ ឡែកប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ កម្ពុជា ហើយមានបំណងចេញទៅធ្វើការ ងារនៅប្រទេសថៃសូមជ្រើសរើសការ ចេញទៅដោយស្របច្បាប់ជាពលករ (MOU)តាមរយៈភ្នាក់ងារជ្រើសរើសឯក ជនស្របច្បាប់ទាំង៧៧ដែលមានការ ទទួលពីអាជ្ញាធរកម្ពុជានិងថៃ ៕ សហការី