ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់កម្មករខ្មែររាប់លានបាតត្រូវសមត្ថកិច្ចថៃ ដកកាតATM មិនឲ្យក្រុមអាជីវករវេរប្រាក់ពីប្រទេសថៃមកកម្ពុជា

ចែករំលែក៖

ខេត្តប៉ោយប៉ែតៈ ក្រុមអាជីវករ៤៥នាក់ បានលើកឡើង ស្រប់គ្នាថា ប្រាក់របស់កម្មកររាប់លានបាតបានផ្ញើតាមកុងធនាគាររបស់ពួកគាត់ ដើម្បីមកឲ្យសាច់ញាតិនៅក្នុង ស្រុក ឬតាមបណ្ដាខេត្តនោះ ត្រូវសមត្ថកិច្ចថៃ ដកកាតATM មិនឲ្យដកប្រាក់ពួកគាត់ទៅវិញ ។

ការលើកឡើងនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅសាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីពួកគាត់រត់រកឲ្យអាជ្ងាធរគ្រប់ជាន់ថ្នាក់ជួយអន្តរាគមន៍ ។

ក្រុមអាជីវករទាំងអស់នោះបានបញ្ជាក់ថា ក្រុមសមត្ថកិច្ចថៃបានដកកាតATM ចំនួន១២០សន្លឹក ក្នុង១សន្លឹក មានប្រាក់យ៉ាងតិច១០ម៉ឺនបាតឡើងទៅ ហើយប្រាក់ទាំងអស់នោះ គឺជាប្រាក់កម្មករដែលធ្វើការក្នុងប្រទេសថៃបានកម្រៃ អ្នកខ្លះក៏បានដាក់តាមរយៈកុងធនាគាររបស់ពួកគាត់ តែពេលពួកគាត់ទៅដកប្រាក់ពីកុងធនាគារនៅ នៅថៃដែលមានទីតាំងក្បែរផ្សាររោងក្លឿ ស្រុកអារញ្ញ ស្រាប់តែសមត្ថកិច្ចចាប់ដកកាតរបស់ពួកគាត់ យកតែម្ដង។ ដោយសង្ស័យថា ប្រាក់ពួកគាត់ដែលនៅក្នុងកុនធនាគារនោះ គីជាប្រាក់ជាប់ពាក់ព័ន្ធរកស៊ីជួញដូរឆ្លងដែនខុសច្បាប់ទៅវិញ (គ្រឿងញៀន)។

ពួកគាត់ថាៈ បើសិនជាក្នុងចំណោមអ្នករកស៊ីវេរប្រាក់ពីប្រទេសថៃឆែករកឃើញមានអ្នកជាប់ពាក់ព័ន្ធ សូមឲ្យចាប់អ្នកដែលពាក់ព័ន្ធចុះ ហើយសូម សមត្ថកិច្ចថៃឲ្យកាត ATM ពួកគាត់វិញ ដើម្បីដកប្រាក់ពីធនាគារមកឲ្យសាច់ញាតិកម្មករនៅតាមបណ្ដាខេត្តដែលកូន ប្រពន្ធផ្ញើពីប្រទេសថៃមក ។

ជុំវិញបញ្ហាខាងលើនេះ លោក ង៉ោ ម៉េង ជ្រួន អភិបាលក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថាៈ បងប្អូនដែលនៅក្នុងសង្កាត់ប៉ោយប៉ែត បងប្អូនដឹងហើយអាជ្ងាធរថ្នាក់ណាដែលនៅជាមួយប្រជាពលរដ្ឋ ។

លោកថា ពេលដែលលោកជាប់កិច្ចប្រជុំនៅសាលាខេត្តលោកជម្រាបមកមន្ត្រីសាលាក្រុងថា ឲ្យបងប្អូនប្រជាពលរដ្ឋទៅសាលាសង្កាត់ដោះស្រាយ១ជំហ៊ាន ព្រោះសង្កាត់តំណាងឲ្យប្រជាពលរដ្ឋ ដែលទទួលបានសំឡេងឆ្នោតពីប្រជាពលរដ្ឋបោះឆ្នោតជូន បើសង្កាត់មិនមានសមត្ថភាពដោះស្រាយជាបឋមនោះទេ តើបង្កើតអាជ្ញាធរសង្កាត់ធ្វើអ្វី ម្យ៉ាងទៀត បើមិនមានសមត្ថភាពដោះស្រាយ រាយការណ៍មកក្រុងដើម្បីរកវិធានការដោះស្រាយ៕ វណ្ណា


ចែករំលែក៖