ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម១៤នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធរស់នៅគ្មានឯកសារត្រឹមត្រូវនៅខណ្ឌប្ញស្សីកែវ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ព្រមទាំងអាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវ ដែលដឹកនាំដោយ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាល ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៩និង១០នាទីបានចុះត្រួតពិនិត្យជនបរ​ទេស ដែលលួចឆ្លងដែន និងកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ នៅទីតាំងភូមិមិត្តភាព ក្រុម ១៧ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជ ធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី អ៊ា ភក្តី នាយរងការិយាល័យគ្រប់គ្រងជនបរទេសបានឲ្យដឹង ថាជាលទ្ធផលកម្លាំងបានពិនិត្យឃើញជន បរទេសជាជនជាតិវៀតណាមចំនួន​១៤ នាក់ ស្រី៣នាក់បានលួចស្នាក់នៅ និងរក ស៊ីដោយខុសច្បាប់ ហើយលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ បញ្ជូនទៅអគ្គនាយក ដ្ឋានដើម្បីបន្តនីតិវិធី ៕ អារុណរះ


ចែករំលែក៖