ព័ត៌មានទាន់ហេតុការណ៍៖

បុរសពីរនាក់ចូលម៉ាស្សាត្រូវនារីម៉ាស្សាលួចយកលុយអស់១១០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់ចេញពីខារ៉ាអូខេស្រវឹងស្រឿងៗ បែកគំនិតទៅរកសេវាបម្រើផ្លូវភេទ ហើយត្រូវបាននារីបម្រើផ្លូវភេទ ឆ្លៀតឱកាសលួចយកលុយអស់ចំនួន១១០០ដុល្លារ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់សមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីអធ្រាត្រ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចកន្លែងបម្រើផ្លូវភេទ មួយកន្លែង ដែលស្ថិតនៅផ្ទះអត់លេខ ផ្លូវរថភ្លើង ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជនរងគ្រោះទី១ មានឈ្មោះ សួស ពុយ ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបឹងសាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបាត់លុយអស់ចំនួន១១០០ដុល្លារ និងលុយខ្មែរចំនួន៣ម៉ឺនរៀល។ ជនរងគ្រោះទីពីរមានឈ្មោះ ណា រុង ៣២ មុខរបរជាជាងធ្វើតុ ទូរ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបាត់លុយអស់ចំនួន៤០ដុល្លារ ។ អ្នកទាំងពីមានស្រុកកំណើតនៅភូមិបឹងរ៉ៃ ឃុំក្រគោល ស្រុកស្វាយជ្រុំ ខេត្តស្វាយវៀង។

បើតាមសម្តីពីសមត្ថកិច្ចបានរៀរាប់ឲ្យដឹងថា នៅមុខពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ទើបតែចេញមកពីកន្លែងផឹកស៊ីច្រៀងខារ៉ាអូខេជាមួយមិត្តភក្តិបួនប្រាំនាក់ទៀត នៅម្តុំស្ពានព្រែកព្នៅ លុះស្រវឹងស្រវឹងស្រឿងៗ ក៏បានជិះម៉ូតូចេញមកបំណងត្រឡប់ទៅផ្ទះវិញ រួចជនរងគ្រោះទាំងពីរ ក៏បបួលគ្នាទៅរកសេវាមប្រើផ្លូវភេទនៅម្តុំកន្លែងកើតហេតុ ហើយពេលមកដល់កន្លែងកើតហេតុក៏ មាននារីមប្រើផ្លូវភេទចំនួនពីរនាក់ បានហៅជនរងគ្រោះទាំងពីរនាក់ឲ្យចូលទៅកន្លែងរបស់ពួកគេ (ដែលជាកន្លែងកើតហេតុ)ដោយម្នាក់ក្នុងតម្លៃ១៥០០០រៀល ។

ពេលនោះ ជនរងគ្រោះទាំងពីរ ក៏បានព្រមព្រៀងចូល លុះពេលជនរងគ្រោះទាំងពីរនាក់បានចូលបន្ទប់រៀងៗខ្លួន ។ ជនរងគ្រោះឈ្មោះ សួស ពុយ ត្រូវបាននារីបម្រើផ្លូវភេទម្នាក់ឲ្យដោះខោអាវដាក់នៅលើតុ ហើយឲ្យដេកផ្កាប់មុខដើម្បីម៉ាស្សា ពេលដែលកំពុងម៉ាស្សា ស្រាប់តែលឺសម្លែង(ផុស) គាត់ក៏សង្ស័យបំរុងនិងងើបមើលតែត្រូវនារីរូបនោះសង្កត់មិនឲ្យងើប ហើយគាត់ក៏បានច្រាន់នារីរូបនោះចេញ ហើយក៏ឃើញខោ និងទូរស័ព្ទដៃរបស់គាត់បានជ្រុះទៅដី រួចក៏ប្រញាប់ប្រញាល់លើកខោយកមកឆែកមើល ស្រាប់បាត់លុយអស់១១០០ដុល្លារ និងលុយខ្មែរ៣ម៉ឺនរៀល ដែលជាលុយទើបតែលក់ម៉ូតូបានថ្មីៗ ។ គាត់បានឆោឡោបង្កឲ្យភ្ញាក់ដល់ជនរងគ្រោះឈ្មោះ ណា រុង ក៏បានលូកហោប៉ៅបើកកាបូបលុយមើល ទើបដឹងថា បាត់លុយអស់៤០ដុល្លារដែរ ។

ភ្លាមៗនោះជនរងគ្រោះទាំងពីរនាក់បានរត់មកប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅជួយអន្តរាគមន៍ តែពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុបានបិទទ្វារចាក់សោបាត់ទៅហើយ បង្កឲ្យសមត្ថកិច្ចមិនអាចចូលទៅអន្តរាគមន៍បាន។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានត្រឡប់ មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានកាលទៅតាមច្បាប់៕ ស តារា


ចែករំលែក៖