ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំងយ៉ុង ពណ៌សពីរគ្រឿងដឹកឈើប្រណីតប្រភេទ កកោះច្រើនដុំ ត្រូវកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងប៉េអឹម ស្នាក់ការ(៧១០ ) ចុះបង្ក្រាប

ចែករំលែក៖

ខេត្តក្រចេះ ៖ រថយន្តសាំងយ៉ុង ពណ៌សពីរគ្រឿងដឹកឈើប្រណីតប្រភេទ (កកោះ)ជាច្រើនដុំនឹងសន្លឹកត្រូវបានកម្លាំង សង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងPM ស្នាក់ការ(៧១០ ) ចុះបង្ក្រាបនឹងរឹបអូសឈើរាប់រយកំណាត់ និងរថយន្តពីរគ្រឿង នៅចំណុចចំការកៅស៊ូ (ក្រុមហ៊ុនដុងណាយ) ផ្លូវចូលភ្នំខៀវ ឋិតក្នុងភូមិអូរកណ្តៀ ឃុំអូរគ្រៀង ស្រុកសំប៊ូរ ខេត្តក្រចេះ វេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៧។

ប្រភពពីរប្រជាពលរដ្ឋរស់នៅតាមដងផ្លូវចូលចំណុចខាងលើ បាននិយាយថា គេសង្កេតឃើញមានរថយន្តតូច ធំចូលក្នុងចំការកៅស៊ូចំណុចខាងលើ ដឹកជញ្ចូនឈើចេញទាំងយប់ទាំងថ្ងៃ ធ្វើឲ្យផ្លូវខូចហើយថៅកែឈ្មួញឈើទាំងនោះ មិនដែលគិតពីបញ្ហា ផ្លូវដែលខូចនោះទេ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។

ប្រភពដដែលបានបន្តទៀតថា ឈ្មួញដុះស្លែម្នាក់ជាមន្ត្រីយោធា មានឋានៈវរៈសេនិយ៍ឯកប្រចាំខេត្តក្រចេះ រួមនឹងអ្នកសារព័ត៌មានម្នាក់ឈ្មោះ សួន ជាអ្នកមើលផ្លូវនិងរត់ការ ឲ្យមេឈ្មួញដុះស្លែរូបនោះផង គេពុំសូវដែលឃើញបង្ក្រាបនោះទេ ។ កាលពីរជំនាញ់នាយសង្កាត់ចាស់ ឈ្មោះសេង ចាន់រុណ ត្រូវបានផ្លាស់ចេញទៅ ឥឡូវមកនាយសង្កាត់ថ្មីបានចុះបង្ក្រាប ឈ្មួញរកស៊ីឈើខុសច្បាប់ដុះស្លែរូបនេះ ដើម្បីឲ្យរៀងចាល ជាពិសេសមេការក្រុមហ៊ុនតែម្តង បានឃុបឃិតជាមួយមេឈ្មួញនឹងមេការ សួន រូបនេះតែម្តង បើកបារាស់ទ្វារ ឲ្យឈ្មួញរកស៊ីដឹកឈើ ជ្រកក្រោមស្លាកក្រុមហ៊ុន (ដុងណាយ) ចំការកៅស៊ូនេះតែម្តង។

លោកកែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងបានឲ្យដឹងថាៈ ក្រោយពីរទទួលបាន ព៍ត៌មានថាមានរថយន្តសាំងយ៉ុងពីរគ្រឿង កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ក្នុងចំណុចខាងលើ លោកក៍បានដឹកនាំកម្លាំងមកដល់កោលដៅភ្លាមៗតែម្តង ឃើញរថយន្តពីរគ្រឿងត្រូវបានកម្មករនិងម្ចាស់រថយន្ត បានរើសឈើទំលាក់ចេញអស់ពីររថយន្ត រួចក៏រត់គេចខ្លួនបាត់អស់បន្សល់ តែវត្ថុតាងតែប៉ុណ្ណោះ រួចក៏រឹបអូសដឹកជញ្ចូនយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង លោកបន្តទៀតថា ឈើដែលរឹបអូសនោះជាប្រភេទ ឈើកកោះមានដុំនឹងសន្លឹករាប់រយកំណាត់ ទូរលេខនៅមិនទាន់ដឹងពិតប្រាកដនៅឡើយទេ ស្អែកទើបធ្វើការរាប់ចំនួន នឹងវាស់វែងចាត់ការទៅតាមនតិវិធីច្បាប់។

គួររំលឹកថាៈ រថយន្តដឹកឈើដែលសមត្ថកិច្ចបង្ក្រាបខាងលើនេះ មិនមែនទើបតែធ្វើសកម្មភាពដឹកជញូននោះទេ គឺជាឈ្មួញរកស៊ីដុះស្លែជាច្រើនឆ្នាំមកហើយ ហើយមិនខ្វល់ពីរផ្លូវខូចខ្ទិចបែកភុក ធ្វើឲ្យពលរដ្ឋពិបាកធ្វើដំណើទៅមកដឹកជញ្ចូនកសិផលផ្សេងៗរបស់ ពួគគាត់ មានការខឹងសំបាយ៉ាងខ្លាំង ទៅលើឈ្មួញដុះស្លែខាងលើនេះ ខ្លួនជាមន្ត្រីយោធា មានមេការជាអ្នកសារព៍ត៌មានធ្វើឲ្យបះពាល់ដល់ស្ថាប័ណ្ណរដ្ឋ នឹងអង្គភាពទៀតផង ៕ មាស សុផាត


ចែករំលែក៖