ព័ត៌មានទាន់ហេតុការណ៍៖

រលកទន្លេបោកបក់ខ្លាំងពេកធ្វើឲ្យលោកប្រធាន និងអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ទប់តំណែងមិនបាន

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ និងលោកឧត្តមសេនីយ៍ទោ សត ណាពេញ អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ ក្រសួង មហាផ្ទៃត្រូវបានថ្នាក់លើសម្រេចផ្ទេរភារកិច្ចរបស់លោកទាំង២ទៅកាន់នាយក ដ្ឋានផ្សេងហើយ នេះបើយោងតាមប្រភពបានបង្ហើបឲ្យដឹងថា ពិធីផ្ទេរភារកិច្ចនេះនឹងប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ សប្តាហ៍ក្រោយនេះ។

យោងតាមអនុក្រឹត្យលេខ៧២៨ស.ន.ក្រ.តត ចុះថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៧ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជារបស់រាជរដ្ឋាភិបាល សម្រេចតាមមាត្រា១ គឺផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍២រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ១/លោកឧត្តមសេនីឯក សំ ស៊ីយ៉ាន អត្ថលេខ១៥៦៤៩ ពីប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ទៅជាអនុប្រធានសេនាធិការ។ ២/លោកឧត្តមសេនីយ៍ឯក ឡាយ ប៊ុនថន អត្ថលេខ០៣៦៩៥ ពីអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ទៅជាប្រធាននាយកដ្ឋាននគរបាលទេសចរ ណ៍វិញ។ ដោយឡែកចំពោះលោកឧត្តមសេនីយ៍ទោ សត ណាពេញ នោះប្រភពបានបង្ហើបឲ្យដឹងថា ត្រូវបានផ្ទេរចេញទៅអនុប្រធាននាយកដ្ឋានអាវុធជាតិផ្ទុះក្រសួងមហាផ្ទៃ។

គួររំលឹកថា លោកឧត្តមសេនីយ៍ទាំង២រូបនេះ រងនូវការបណ្តឹងយ៉ាងខ្លាំងក្លាពេកពីសំណាក់មន្ត្រីក្រោមឱវាទ និងថ្នាក់អនុប្រធាននាយកដ្ឋានទេសចរណ៍ដូចទឹកបាក់ទំនប់ធ្វើឲ្យថ្នាក់លើសម្រេចផ្ទេរភារកិច្ចលោកឧត្តមសេ នីយ៍ទាំង២រូបខាងលើទៅនាយកដ្ឋាន៕ តាឡឹម


ចែករំលែក៖