ព័ត៌មានទាន់ហេតុការណ៍៖

មិនមែនតែរថយន្ត-ម៉ូតូនោះទេបុកគ្នា រថភ្លើងក៏បុកគ្នាដែរ

ចែករំលែក៖

ខេត្តព្រះសីហនុៈ រថភ្លើង២ខ្សែ មួយខ្សែរថភ្លើងដឹកទូកុងតៃន័រមកពីកំពង់សោម៤៣ទូ និងខ្សែទៀតរថភ្លើងបូមប្រេងតេលា បានបុកគ្នា បណ្តាលឲ្យក្បាលរថភ្លើងបូមប្រេងក្រឡាប់ធ្លាក់ពីផ្លូវម្ខាង ចំណែកក្បាលរថភ្លើងដឹកទូកុងតឺន័រធ្លាក់មកខាងផ្ទះប្រជាពលរដ្ឋខូចខាតចំនួនពីរខ្នង។

តាមសេចក្តីរាយការណ៍ពីស្រុកស្ទឹងហាវ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់រវាងរថភ្លើងនិងរថយន្តភ្លើងបុកគ្នានេះ បានកើតឡើង កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៧ នៅចំណុចជិតរោងចក្រប្រេងកាត ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា គ្រោះថ្នាក់ខាងលើនេះ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ២ម្ចាស់រងការខូចខាត គឺមួយម្នាស់ឈ្មោះ ឃៀម វណ្ណះភេទប្រុស អាយុ៤២ឆ្នាំ ខូចខាតបែកធុងស្តុកទឹកចំណុះ២៥០០លីត្រ និងផ្ទះមួយខ្នងទៀតម្ចាស់ ឈ្មោះ នាង ម៉ៃ ភេទប្រុសអាយុ៥៤ឆ្នាំ ខូចខាតផ្ទះបាយ។

ក្នុងហេតុការណ៍នេះ មិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ៕


ចែករំលែក៖