ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនក្រុមចែកចាយនិងប្រើប្រាស់គ្រឿងញៀន៦នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះបង្ក្រាបនិងឃាត់ខ្លួន ពាក់ព័ន្ធនិងករណីគ្រឿងញៀន កាលពី វេលាម៉ោង៩យប់ ថ្ងៃទី២៥ កក្កដា ២០១៧ នៅចំណុចដីឡូត៍ ស្ថិតក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

មន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់៖

ទី១-ឈ្មោះ ឈៀង សារី ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ រាជធានីភ្នំពេញ(អ្នកកាន់ថ្នាំញៀន)

ទី២-ឈ្មោះ លី បញ្ញា ភេទប្រុស អាយ២៤ឆ្នាំ មុខរបរជាងកាត់ដេរ ស្នាក់នៅផ្ទះលេខ ១៣១E2z ផ្លូវ១០៧ សង្កាត់អូឫស្សីទី១ ខណ្ឌ៧មករា

ទី៣-ឈ្មោះ លី រិទ្ធិជ័យ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅផ្ទះលេខ១៣១E2z. ផ្លូវ១០៧ សង្កាត់អូឫស្សីទី១ ៧កមរា រាជធានីភ្នំពេញ

ទី៤-ហ៊ុយ សុធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល

ទី៥-សុខ រី ភេទប្រុសអាយុ ២៣ឆ្នាំមុខរបរ ជាងជុស ជុលរថយន្ត ស្នាក់នៅ ឃ្លាំង ផ្លូវ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ

ទី៦-ឈ្មោះ យ៉ៅ សុខុន ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

មន្រ្តីអាវុធហត្ថដដែរ បានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំងអស់នោះ គឺ កម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ ដោយដឹងច្បាស់ថា ក្រុមជនសង្ស័យតែងតែ ឈរលក់សារធាតុញៀននៅដីឡូត៍មួយកន្លែងក្នុងមូលដ្ឋានសង្កាត់ស្រះចក លុះដល់ថ្ងៃកើតហេតុ ទើបកម្លាំងកងរាជអាវុធហត្ថ ចុះប្រតិបត្តិការឃាត់ខ្លួនក្រុមសង្ស័យទាំងនេះជាក់ស្តែងនិងដកហូតគ្រឿងញៀនចំនួន៤កញ្ចប់តូច នឹងសម្ភារៈសម្រាប់ជក់មួយចំនួនផងដែរ ។

វត្ថុតាងចាប់យកពីជនសង្ស័យមាន៖ ក្រាមស ថ្លាចំនួន០៤ កញ្ចប់តូច ,ថ្នាំក្រាប់ពណ៌ផ្កាឈូក០១ក្រាប់ ,ដបសំរាប់ជក់ថ្នាំ០១ ,ដែកកេះចំនួន០១ ,កន្រ្តៃចំនួន០១ ,ម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកសមុទ្រ ស្លាកលេខ 1AA-3525 ចំនួន ០១គ្រឿង ,ទូរសព្ទ័ដៃ ចំនួ០៣គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ៦នាក់និងវត្ថុតាង ត្រូវបានមន្រ្តីកងរាជអាវុធហត្ថខណ្ឌ បញ្ជូនបន្តទៅការិយាល័យប្រឆាំងគ្រឿងញៀន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមច្បាប់ ៕ ស តារា


ចែករំលែក៖