ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់៣នាក់ដួលសន្លប់នៅក្នុងការដ្ឋានមួយកន្លែងសង្ស័យពុលថ្នាំ

ចែករំលែក៖

ភ្នំពេញ៖ កម្មករសំណង់អាងទឹកនៅក្នុអគារ ខុនដូរ ប៊ូ តាជូ ចំនួន៣នាក់ ខណះកំពុងធ្វើការសុខៗ ស្រាប់តែដួលសន្លប់ដែលគេមានការសង្ស័យថា ពួកគេពុលថ្នាំបៀកមុខតំណរ និងរ៉ងមិនឲ្យជ្រាបទឹក ហើយនៅក្នុងចំណោមជនរងគ្រោះទាំងបីនាក់នោះ មានម្នាក់បានរងរបួសបែកក្បាលដេរ៣ថ្នេរថែម ទៀតផង ប៉ុន្តែពួកគេបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតទាំអស់គ្នា មិនបានស្លាប់នោះឡើយ។

ហេតុការណ៍ខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់អាងទឹកក្នុងអាគារខុនដូរ កំពុងសាងសង់ដែលមានទីតាំងស្ថិតនៅក្នុងភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង៣នាក់នោះ១,ឈ្មោះ ឈួន ឡា អាយុ១៨ឆ្នាំ ២,ឈ្មោះ ឃីម ចន្ធី អាយុ២០ឆ្នាំ និងទី៣,ឈ្មោះ ឆេ រ៉ាត់អាយុ២១ឆ្នាំ អ្នកទាំង៣នាក់នោះមានមុខរបរជាបៀកនិវលាបថ្នាំ ហើយពួកគេស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ដោយសង្ស័ថាពួកគេពុលថ្នាំបៀកមុខតំណរនិងរ៉ងមិនឲ្យជ្រាបទឹក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្មកររងគ្រោះទាំង៣នាក់នេះ បាននាំគ្នាចុទៅធ្វើការបៀកថ្នាំតាមរ៉ងនិងមុខតំណរជញ្ជាំងក្នុងអាងស្តុកទឹកជម្រៅប្រហែល៥ម៉ែត្រ ព្រមទាំងមុខតំណេទុយោនៅក្នុងអាគារខុនដូរដែលកំពុងសាង សង់មួយនោះ ដោយបានដាក់ជណ្ដើរចុះទៅ ហើយក៏បានដាក់កង្ហារនៅក្នុងនោះ ២ទៅ៣គ្រឿងបក់ដើម្បីកុំឲ្យថប់ខ្យល់ថែមទៀតផង។

ប៉ុន្តែខណៈនោះក្លិនថ្នាំបានធំយ៉ាងខ្លាំង ហើយដោយអាង ស្តុកទឹកនោះមាត់តូច និងហប់ខ្លាំងមិនអាចឲ្យកង្ហារបក់ឈ្នះ ក៏បណ្ដាលឲ្យកម្មករទាំង៣នាក់នោះ ទ្រាំងក្លិនកាវមិនបានដួលសន្លប់ជាបន្តបន្ទាប់តែម្ដង ហើយពួកគេត្រូវបានមិត្តរួមការងារជួយនាំទៅសង្គ្រោះបន្ទាន់ភ្លាមៗទើបរួចផុតពីការស្លាប់៕ សុខាសែនជ័យ


ចែករំលែក៖