ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាលដោយសារតែបើករថយន្តលឿនមិនមានការប្រុងប្រយ័ត្ន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង០៥ នាទីល្ងាច ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ ១៥១ ត្រង់ចំណុចមុខផ្ទះឈ្មោះ រស់ យ៉ែម ស្ថិតក្នុងភូមិ ស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមសាក្សីដែលនៅជិតកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2-AH -9438 បើកបរដោយឈ្មោះភិន សុភឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត រួមដំណើរជាមួយមានឈ្មោះយុន សំអុល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់់(ស្លាប់) អ្មកទាំងពីរមានទីលំនៅភូមិតាឡាដ ឃំុក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ធ្វើដំណើរលើផ្លូវលេខ១៥១ទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ រថយន្តបានបើកបរលឿនរេចង្កូតធ្វើឲ្យក្រឡាប់តែម្តង ។
លោកស៊ិន សុវណ្ណ ប្រធានផ្នែកចរាចរណ៍ខណ្ឌព្រែកព្នៅបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងបណ្តាលមកពីការបើកបរលឿនហួសល្បឿនកំណត់ និងមិនមានការប្រុងប្រយ័័ត្នទើបបង្កឲ្យមានគ្រោះថ្នាក់បណ្តាលឲ្យមានអ្នកស្លាប់និងរបួសយ៉ាងដូច្នេះ តែក៏មិនបណ្តាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិអ្នកដ៏ទៃថែមទៀតនោះ លោកសុិន សុវណ្ណ បញ្ជាក់ទៀតថា ក្នុងករណីនេះបណ្តាលឲ្យ មនុស្សស្លាប់០១នាក់ជាអ្នករួមដំណើរជាមួយ របួសស្រាល០១នាក់ជាអ្នកបើកបរហើយនិងមាន ខូចខាតស្លាកគណះបក្សសង្គ្រោះជាតិចំនួន០១ ចំណែឯ រថយន្តខូចខាតយ៉ាងដំណំផងដែរ មូលហេតុបណ្តាលមកពីររថយន្តបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំណែករថយន្តត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕ ព្រែកជ័យ