ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុសិ៍ស្រះចក ឃាត់ខ្លួនក្ដិបចោរម្នាក់ពីបទលួចធុងប៉ាសម៉ាក JBL

ចែករំលែក៖

ភ្នំពេញ៖ ក្ដិបចោរម្នាក់ បានធ្វើសកម្មភាព លួចធុងប៉ាសម៉ាក JBL ក៏ត្រូវជនរងគ្រោះឃើញស្រែកឆោឡោបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាចាប់ក្របួចជាប់ ហើយព្រួតគ្នាវ៉ាយម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរងរបួសបែកក្បាល ហូរឈាមស្រោចខ្លួន សំណាងល្អសមត្ថកិច្ចមូលដ្ឋានចុះអន្ដរគមន៍ទាន់ពេលវេលា យកមកសាកសួរនៅប៉ុស្តិ៍ស្រះចកភ្លាមៗផងដែរ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី រសៀលថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅផ្លូវមាត់ទន្លេ ជិតក្លឹបទ្រូហ្វាស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ថា តឿ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបបនិងស្នាក់នៅមិនពិតប្រាកដ។ រឺឯជនរងគ្រោះឈ្មោះ លឹម សាវម៉េង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបបអ្នកលក់សាំង។

យោងតាមសម្តីជនរងគ្រោះឈ្មោះ លឹម សាវម៉េង បានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានដើរតាមផ្លូវមកដល់ចំណុចខាងលើ ដោយឃើញឱកាសល្អក៏ធ្វើសកម្មភាពលួចធុងប៉ាស ម៉ាក JBL ពណ៌ខ្មៅ បានសម្រេចហើយព្យាយាមរត់គេចខ្លួន ពេលនោះជនរងគ្រោះបានឃើញហើយស្រែកចោរៗបង្កការភ្ញាក់ផ្អើល ត្រូវប្រជាពលរដ្ឋដេញចាប់បាន ស្វាគមន៍ម្នាក់ម៉ាដៃម៉ាជើង ហូរឈាមស្រោចខ្លួន ទើបប្រគល់អោយសមត្តកិច្ច។

ក្រោយកើហេតុជនសង្ស័យខាងលើត្រូវបាននាំខ្លួនយកមកសាកសួរនៅនគរបាលស្រះចក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ស តារា


ចែករំលែក៖