ព័ត៌មានទាន់ហេតុការណ៍៖

សែន​ព្រេន​ជា​ប្ដី​ប្រពន្ធ​បាន​៦ឆ្នាំ​ស្រាប់​តែ​ប្រពន្ធ​ដើមមក​ជេ​រដល់​បន្ទប់​ជួល ​ផ្អើល​អស់​អ្នក​ភូមិ​

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់មិនទាន់លែងលះប្រពន្ធដាច់ស្រេចផង ក៏ទៅសែនព្រេនជាមួយស្ត្រី​ម្នាក់ទៀត ជា​ប្ដី​ប្រពន្ធ​អស់​រយៈ​ពេល​ជាង​៦ឆ្នាំ​រហូត​បាន​កូន​១ស្រាប់តែត្រូវបានប្រពន្ធដើមមកជេទាំងម្តាយទាំង​ខ្លួន​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ​ ​កាលវេលាម៉ោង ៤នឹង២០នាទីល្ងាចថ្ងៃទី២៧ខែកក្តដា ឆ្នាំ២០១៧ នៅបន្ទប់ជួលភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

​ស្ត្រី​ជា​ប្រពន្ធ​ចុង​ឈ្មោះ មុតរ័ត្ន សុគន្ធា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិ​កើត​ហេតុ​ខាង​លើ​ មានភូមិកំណើតនៅភូមិ ស្រែព្រៀល ឃុំ ស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម។ចំណែក​ឯ​ប្តីឈ្មោះ រស់ សំណាង អាយុ៣៤ ឆ្នាំ​មុខរបរ កម្មករ​រោងចក្រស្នាក់នៅជាមួយគ្នា។​រីឯ​ប្រពន្ធដើម ឈ្មោះ ស្រីណាត អាយុជាង៣០ឆ្នាំស្នាក់នៅភូមិ​កើត​ហេតុ​ដូចគ្នា មានស្រុកកំណើត នៅខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីជនរងគ្រោះជាប្រពន្ធ ចុង បាននិយាយថា រូបគាត់នឹងប្តីរបស់គាត់មិនបានរៀបការត្រឹមត្រូវឡើយ បានត្រឹមតែសែននៅឯស្រុកកំណើត។ហើយពួកគាត់មានការទំនាក់ទំនងចាប់ដៃគ្នា​អស់​រយៈ​ពេល​៦ឆ្នាំមកហើយ​ថែម​ទាំង​បង្កើតបានកូនប្រុសមួយ អាយុ៥ឆ្នាំ ។​ ហើយ​តាំងពីដើមឡើយប្តី​នាង​បានប្រាប់ថារូបប្តីគាត់នឹងប្រពន្ធដើមរបស់គាត់បានលែងលះគ្នាដោយប្រពន្ធជា​អ្នក​នាំលែង តែមិនផ្តិតមេដៃអោយដោយផ្តិតតែប្តីខ្លួន ហើយរូបគាត់ក៏មានទំនាក់ទំនងគ្នានឹងគ្នាតែម្តង។រហូត​នៅថ្ងៃទី២៦ខែ កក្តដា ឆ្នាំ២០១៧ ប្រពន្ធដើមរបស់ប្តីខ្លួនបានមករករឿងនៅមុខបន្ទប់របស់ខ្លួន​ ដោយជេរូបគាត់នឹងម្តាយគាត់ថាមីសំផឹងទាំងមែទាំងកូន។​បន្ទាប់មក​នាង​បានឆ្លើយប្រាប់ថាខ្ញុំមិនមែនសំផឹងឡើយ ហើយម្តាយខ្ញុំគាត់មិនយកប្តីគេ​ទេ​ គាត់មានប្តីត្រឹមត្រូវ។​លុះ​ល្ងាច​ថ្ងៃទី​២៧ខែ​កក្ដដា​ឆ្នាំ​២០១៧វេលាម៉ោង៤ល្ងាច​ម្តាយ​របស់​នាង​ សួរទៅប្រពន្ធដើមថាម្តេចបានជាជេគាត់ទាំងម្តាយទាំងកូនអញ្ចឹង​! ក៏​បង្ក​អោយ​មាន​ការ​វាយគ្នាទៅវិញទៅមកមួយប្រាវ។​ក្រោយ​ពី​វាយ​តប់​គ្នា​រួច​ ស្ត្រី​ជាប្រពន្ធដើម​បាននាំបុរស២នាក់មកគំរាមកំហែងចង់​សម្លាប់​រូប​នាង។​ហើយ​នាង​បាន​នាំ​ម្តាយ​នឹង​ទៅ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​​ប្តឹង​អោយ​ជួយ​រក​យុត្តិធម៌​ផង​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ រូប​នាង​មិនចង់មានបញ្ហាអ្វីឡើយ​ បើចង់បានប្តីខ្លួនសូមមកយកប្តីខ្លួនទៅវិញទៅ តែសុំយកតែកូនទេ ព្រោះរូបគាត់បានចាកចេញពីប្តីទៅនៅឯប៉ៃលិនម្តងរួចហើយគឺរឿងលែងប្រពន្ធមិនស្រាច់គឺធ្វើអោយ​នាង​ពិបាកចិត្តពេក។ហើយ​នៅ​ពេល​នោះ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ចោម​ចៅ​បានហៅបុរសជាប្តីមកសួរដំណើរឿងអោយជ្រើសរើស​យកតែមួយ​ ប៉ុន្តែ​បុរសខាងលើសុំពេលគិតសិន។

ក្រោយពេលកើតហេតុនារីរងគ្រោះសុំដាក់ពាក្យ​បណ្តឹងរក្សាទុកក្រែងខាងប្រពន្ធដើមមករករឿង​នាង​៕​ សុខាសែនជ័យ


ចែករំលែក៖