ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងឧប្បទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបានបង្កឡើងដោយរថយន្តម៉ាកហាយឡែនឌឺបើកវ៉ានឹងរថយន្តដឹកដីយ៉ាងលឿនមិនប្រយ័ត្នក៏បណ្តាលឲ្យជ្រុលទៅបុកអ្នកជិះម៉ូតូ ចំពីមុខអូសជិត៥០ម៉ែត្រ ខណៈដែលបុរសជនរងគ្រោះនោះជិះម៉ូតូទៅយកប្រពន្ធចេញពីធ្វើការនៅរោងចក្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ។
ប្រភពពីសាក្សីឃើញហេតុការណ៍ខាងលើនេះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុពួកគាត់បានឈរលេងនៅមុខការដ្ឋានសំណង់បុរីពិភពថ្មី។ នៅពេលនោះគាត់ឃើញរថយន្តបង្កហេតុម៉ាកហាយឡែនឌឺនោះ ធ្វើដំណើរពីកើតមកលិច លុះមកដល់ចំណុចកើតហេតុរថយន្តបង្កហេតុក៏បើកវ៉ានឹងរថយន្តដឹកដី១គ្រឿងធ្វើដំណើរស្របទិសគ្នាយ៉ាងលឿនក៏ជ្រុលទៅបុកម៉ូតូជិះមក ពីលិចបញ្ច្រាស់ទិសអូសជនរងគ្រោះជាង៥០ម៉ែត្រ ពួកគាត់រត់ទៅជួយតែមិន អាចជួយសង្គ្រោះបានទេ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុឃើញសភាពមិនស្រួលក៏រត់បាត់ទៅ។
ស្រ្តីម្នាក់បាននិយាយថា កូនគាត់ជនរងគ្រោះនោះមានឈ្មោះ មុំ រតនាអាយុជាង៣០ឆ្នាំ និងមានទីលំនៅភូមិជើងកើប ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ កូនបានជិះម៉ូតូទៅទទួលប្រពន្ធចេញពីធ្វើការនៅរោងចក្រកាត់ដេរ ហើយពួកគេតេទូរស័ព្ទរកគ្នាតែរហូត។ ប្រពន្ធសួរបង ឯងដល់ណាហើយ ឯប្តីឆ្លើយថាជិតដល់ហើយៗ។ ស្ត្រីដដែលបន្តថា ស្រាប់តែ ១សន្ទុះក៏បាត់លែងលើកទូរស័ព្ទ ប្រពន្ធចាំយូរដូច្នោះក៏ឡើងឡានរោងចក្រជាមួយគេជិះមកផ្ទះ លុះមកដល់ចំណុចកើតហេតុក៏ឃើញមនុស្សរោមអ៊ូរៗប្រ ពន្ធក៏ហៅឡានឲ្យឈប់រួចចុះមើល ក៏ប្រទះឃើញប្តីរបស់ខ្លួនក្នុងហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៍នេះ។
ដោយឡែកសមត្ថកចិ្ចបានប្រាប់ថា រថយន្តបង្កហេតុម៉ាក់ហាយឡែនឌឺ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AJ-7332 ។ ចំណែកម៉ូតូរងគ្រោះម៉ាកសេ១២៥ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1M-9910 ។ ក្រោយធ្វើ ការវាស់វែងរួចសមត្ថកិច្ចបានយកទាំងរថយន្តបង្កហេតុ និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំខាងភាគីរថយន្តចូលខ្លយនដោះស្រាយតាមច្បាប់។ ចំណែកសាកសពសមត្ថកិច្ច ក៏បានប្រគល់ឲ្យក្រុមគ្រួសារសពយកទៅលំនៅឋានធ្វើបុណ្យតាមប្រពៃណី៕ តាឡឹម