ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យកំពុងធ្លាយរឿងអាស្រូវដ៏ធំ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ រឿងអាស្រូវដ៏ធ្ងន់ធ្ងកំពុងកើតមាននៅមន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ ដែលមានលោក ឃ្លោក ហួត ជាប្រធានមន្ទីរ ហើយសព្វថ្ងៃកំពុងធ្វើអោយមន្ត្រីជាច្រើនដែលមិនមែនជាបក្ខពួករបស់លោកប្រធានមន្ទីរ កើតការក្ដៅក្រហាយយ៉ាងខ្លាំង ដោយប្រធានមន្ទីររុបនេះ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួករបស់ខ្លួន។

តាមប្រភពបានឲ្យដឹងថា ចាប់តាំងពី លោក​ ឃ្លោក ហួត ត្រូវបានតែងតាំងជាប្រធានមន្ទីរ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ រួបគាត់ប្រព្រិត្តអំពើពុករលួយដ៏ធ្ងន់ និងបានបង្កើតបក្ខពួកនៅក្នុងមន្ទីរ ដោយយកមនុស្សរបស់ខ្លួនពីមន្ទីរពេទ្យខេត្ត មកបម្រើការងារនៅក្នុងមន្ទីរ ពង្រាយគ្រប់ការិយាល័យទាំង៤ និងការិយាល័យស្រុកប្រតិបត្តិ សំរោង ក្នុងបំណងពង្រឹងអំណាច់របស់គាត់ ដើម្បីងាយស្រួលប្រព្រិត្តអំពើពុករលួយ។

គេបានខ្សឹបថា សព្វថ្ងៃនៅមន្ទីរ លោក ឃ្លោក ហួត បានឃុបឃិតជាមួយ លោក ស៊ុក រិទ្ធីច័ន្ទ ប្រធានការិយាល័យ គណនេយ្យ និងហិរញ្ញវត្ថុ និង លោក សម វិសាល ជាបេឡា អតីតមន្ទីរពេទ្យខេត្ត បានកឹបកេងថវិកាជាតិលើគ្រប់ជំពួក។ ជាពិសេសថវិកាចំណាយ លើផ្នែក ថែទាំជួសជុល កាចំណាយផ្នែករដ្ឋបាល ប្រេង នឹងថវិកាជំនួយប្រជាជនសម្រាកពេទ្យ។ ចំពោះកាចំណាយទាំងអស់លោក ឃ្លោក ហួត បានធ្វើឡើង ដោយលួចលាក់ មិនឲ្យមន្ត្រីផ្សេងដឹងទេ ព្រោះខ្លាចពិបាកកឹបកេងថវិកាជាតិ។

សម្រាប់ការដឹកនាំមន្ទីរ លោក ឃ្លោក ហួត បានឱបក្រសោប មន្ត្រីសំខាន់ ៥រូប គឺ ១លោក ស៊ុក រិទ្ធីច័ន្ទ ប្រធានការិយាល័យ គណនេយ្យ នឹងហិរញ្ញវត្ថុ ២​ លោក​ ប្លង ធំ អនុប្រធានមន្ទីរ ៣​ លោក ខាំ សម្ភស្ស ប្រធានការិយាល័យបច្ចេកទេស ៤លោក សំ សុ ភ័ណ្ឌ ៥ លោក​សម វិសាល ជាបេឡាមន្ទីរ ។ ចំណែក កញ្ញា អ៊ុក ច័ន្ទដាឡែន ប្រធានការិយាល័យឧសថ នឹងជាកូនអតីតប្រធានមន្ទីរចាស់ មិនត្រូវបានលោកឃ្លោក ហួត ពេញចិត្តទេ ព្រោះមុនពេលលោក អ៊ុក គឹមសឿន មុនពេលចូលនិវត្តន៏រូបគាត់បានគាំទ្រមន្ត្រីផ្សេងសំរាប់ជំនួសតំណែងគាត់ ប៉ុន្តែដោយលោក ឃ្លោក ហួត រត់ទៅពឹង លោកអភិបាលខេត្ត ស ថាវី ទើបរូបគាត់ឡើងកាន់តំណេងពីប្រធានមន្ទីរពេទ្យខេត្ត មកជាប្រធានមន្ទីរសុខាភិបាល រំលងអនុប្រធានមន្ទីរទាំងអស់តែម្ដង។

ក្រោយពីលោក ឃ្លោក ហួត ឡើងជាប្រធានមន្ទីររូបគាត់ក៏បានទិញពីស្ថាននីប្រេងរបស់ប្រពន្ឋខ្លួនធ្វើជាអ្នកផ្គតផ្គង់ប្រេងឲ្យមន្ទីររបស់ខ្លួនថែមទៀតដែលជាការបញ្ជាក់អំពីអំពើពុករលួយយ៉ាងច្បាសបំផុតុ។

បើនិយាយពីរឿងអាស្រូវ លោកឃ្លោក ហួត គឺមានច្រើនណាស់ តែដោយអស់ពេលសុំបន្តលើកក្រោយ ។

សូមបញ្ជាក់ថា សព្វថ្ងៃឡានរបស់មន្ទីរ៩គ្រឿងខូច១គ្រឿង ត្រូវបាន លោក ឃ្លោក ហួត យកទៅជិះផ្ទាល់ខ្លួន និងឲ្យមន្ត្រីយកទៅជិះដូចកម្មសិទ្ធិ ហើយនៅពេលត្រូវបំពេញបេសកម្មម្ដងៗគឺ មន្ទ្រីដែលអត់ឡានគឺមិនអាចទៅយកឡានមន្ទីរជិះធ្វើការបានទេ ធ្វើឲ្យមន្ទីរជួបការលំបាក់ផងដែរ៕ ហេង សូរិយា

 


ចែករំលែក៖