ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងកត់ឆ្នោះវៀតណាមខុសច្បាប់ដុះស្លែ២កន្លែងក្បែរផ្សារបឹងកេងកង សមត្ថកិច្ចឆ្លើយថាអត់ដឹង?

ចែករំលែក៖

ភ្នំពេញ ៖ ប្រសិនបើ អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន ខណ្ឌចំការមន មិនអើពើ ពីវិធានការណ៍ បង្ក្រាប បទល្មើស បន ល្បែងស៊ីសង ក្នុង ដែន រដ្ឋបាល គ្រប់គ្រង របស់ខ្លួន ឬ មិនបាន យកចិត្តទុកដាក់ អនុវត្តន៍ គោលនយោបាយ ភូមិ-សង្កាត់ មាន សុវត្ថិភាព ពិសេសបទបញ្ជា ដ៏តឹងតែង ពីសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបញ្ជ និង ដាក់ចេញមកថ្មីៗកន្លងមកនេះ ?

ប្រជាពលរដ្ឋ បាន លើក ឡើង បែប នេះ ថា កន្លងមក ខណៈ ដែលឃើញ ល្បែង កត់ឆ្នោះខុសច្បាប់ខាងលើនេះដែលមាន ទីតាំង២កន្លែង ស្ថិត នៅ ផ្លូវ លេខ ៣៨០និងផ្លូវជាប់ជិតកន្លែងផ្ញើរម៉ូតូផ្សារបឹងកេងកងតែមង្ត ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាទី តាំងកត់ឆ្នោះ ខុសច្បាប់ដ៏ធំ នឹងដុះស្លែ នេះដូចគេដ៏ហែលក្បួនកឋិនទានចូលទៅក្នុងវត្តចឹង នៅក្នុងសង្កាត់បឹងកេងកង១ ខាងលើនេះ ។

ដោយឡែកលោក គុល ផាត់ នាយបុ៉ស្តិ៍ បឹងកេងកង១ បានប្រាប់ នគរវត្ដ អោយបានដឹងថាលោកមិនដឹងទេទីតាំងខាងលើនេះ។ បើត្រឹមលោក គុល ផាត់ នាយបុ៉ស្តិ៍ បឹងកេងកង១ ឆ្លើយថា អត់មិនដឹងល្បែងកត់ឆ្នោះខុសច្បាប់ខាងលើនេះ នៅក្នុងមូលដ្នានរបស់ខ្លួនចឹងតើត្រឹមដល់ថ្នាក់ណាទៅទើបដឹង?

ប៉ុន្ដែ ប្រជាពលរដ្ឋ នៅ ទីនោះ និយាយ ថា ទីតាំង ខាងលើនេះ ដោយបង្កប់ល្បែងកត់ឆ្នោះខុសច្បាប់ខាងលើនេះបាន បើក ជា យូរឆ្នាំ មក ហើយ ឃើញតែ សមត្ថកិច្ច ចុះ មក ដើម្បី រក ប្រយោជន៍ ប៉ុណ្ណោះ ដូចច្នេះហើយប្រជាពលរដ្នរងចាំមើលថាតើ គណៈ បញ្ជាការ ឯក ភាព ខណ្ឌ ដែល កំពុង មាន វិធានការ លុប បំបាត់ បន ល្បែង កត់កន្ទុយលេខដ៏ធំនឹងដុះស្លែ ខាងលើនេះបានឬទេ ៕ ស រស្មី


ចែករំលែក៖