ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ១៧គ្រួសារមកឈរ នៅមុខសាលាខេត្តស្ទឹងត្រែង សុំឲ្យលោកអភិបាលខេត្ត ជួយពន្លឿននិងជួយដោះស្រាយ បញ្ហាទំនាសដីធ្លី ជាមួយអ្នកស្រី​ងិន សារី ជិត៣ឆ្នាំហើយ ឥឡូវត្រូវបាន លោកសែន ពុទ្ធី ដែលជាជំនួយការរងលេខារដ្ឋបាលសាលាខេត្តបានចេញមកសំរួលនិងសន្យាដល់ពួគគាត់ ជំនួសលោកអភិបាលខេត្តទៅវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ប្រជាពលរដ្ឋដែលមានចំនួន១៧បានមកស្នើសំុនៅមុខសាលាខេត្តដើម្បីឱ្យលោកអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន ជួយដោះស្រាយឱ្យពីបញ្ហាទំនាស់ដីធ្លីជាមួយអ្នកស្រីងិនសារីដែលមានរយៈពេលជិត៣ឆ្នាំមកហើយពំទាន់មានដំណោះស្រាយណាមួយនៅឡើយទេ ហើយក៍មានការភ្ញាក់ផ្អើលដល់ មន្ត្រីរាជការបានចុះមករារាំងមិនឱ្យប្រជាពលរដ្ឋចូលទៅជួបលោកអភិបាលខេត្តនោះឡើយនឹងអ្នកសារព៍ត៌មានយើងផងដែរ រួចហើយក៏ឃើញមាន ខាងជំនួយការរងលេខារដ្ឋបាលសាលាខេត្តមានគ្នា២នាក់ចុះមកជួបពួកគាត់ដើម្បីសម្របសម្រួល រួចបានកត់ឈ្មោះអ្នកដែលពាក់ព័ន្ធមានជំនាស់ដីធ្លីជាមួយអ្នកស្រីងិន សារី ហ្នឹង រួចយករឿងនេះទៅជំម្រាបជូនដល់លោកអភិបាលខេត្ត យ៉ាងយូមួយសប្តាហ៍ទៀត និងឱ្យគេចុះទៅធ្វើការដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ដីដែលមានទំនាស់នៅត្រង់ចំណុចដីសម្បទានមួយកន្លែង ស្ថិតនៅភូមិរំដេង ឃំុចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ពលរដ្ឋដែលជាស្ត្រីម្នាក់ក្នុងចំណោម  ១៧គ្រួសារ មានឈ្មោះ ឡាយរតនា ដែលរស់នៅភូមិឃំុខាងលើ បានរៀបរាប់ទាំងចង់អស់សង្ឃឹមថា ពួកគាត់បានមកមុខសាលាខេត្តស្ទឹងត្រែងនេះគឺដើម្បីឲ្យសម្តេចគត្តិព្រឹត្តិបណ្ឌិតប៊ុន រ៉ានី នឹងសម្តេចតេជោហ៊ុន សែន ជួយដោះស្រាយនឹងរកយុត្តិធម៍ នឹងសូមជួបលោកអភិបាលខេត្តស្នើសំុឱ្យលោកជួយដោះស្រាយពីបញ្ហារឿងទំនាស់ដីធ្លីជាមួយអ្នកស្រីងិនសារី  ប៉ុន្តែមិនបានជួបលោកអភិបាលខេត្តនោះទេ គឺស្រាប់តែបានឃើញខាងតំណាងសាលាខេត្តចំនួន២នាក់បានដើរចេញមកជួបពួកគាត់ជំនួសលោកអភិបាលខេត្តទៅវិញ ដោយបានសួរគាត់ទៅ គាត់ឆ្លើយថា ជាជំនួយការរងលេខារដ្ឋបាលសាលាខេត្តហើយក៏បានមកកត់ឈ្មោះប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធជាមួយអ្នកស្រីងិនសារី រួចកត់ឈ្មោះក្បាលដី ហើយនិងចំនួនលុយដែលយកទៅធ្វើផ្លូវ លុយថ្លៃដើមច្បោះជ័រទឹក ព្រមទាំងលុយទិញក្បាលដី ដែលមានក្បាលដីទទឹង៥០ម៉ែត្រគុណ និង បណ្តោយ១០០០ម៉ែត្រ ក្នុងតំម្លៃ១០លានរៀល ដើម្បីយករបាយការណ៍នេះទៅឱ្យលោកអភិបាលខេត្តនិងឱ្យចុះទៅដោះស្រាយជូនដល់ប្រជាពលរដ្ឋទាំង១៧គ្រួសារខាងលើនោះ ។

ពោលអ្នកដំណាងនោះបានសន្យាជាមួយពួកគាត់កាលពីព្រឹកមិញថា រយៈពេលយ៉ាងយូ៧ថ្ងៃទៀតនិងឱ្យគេចុះទៅដោះស្រាយជូនបងប្អូនដែលបានមកតវ៉ាស្នើសំុនៅមុខសាលាខេត្ត ហើយពួកគាត់ក៏បានយល់ព្រមដោយរងចាំមួយសប្តាហ៍ទៀត។ ពលរដ្ឋដដែលបាននិយាយថា បើសិនលោកអភិបាលខេត្តដោះស្រាយជូនពួកគាត់បាននោះ គាត់សប្បាយចិត្តនិងថ្លែងអំណអរគុណដល់លោកអភិបាលខេត្តរកអ្វីព្រៀបធៀបមិនបាននោះឡើយ ។

ស្រ្តីរូបនេះ បានសំណូមពរដល់លោកអភិបាលខេត្ត ទី១ សូមយកក្រដាស់ស្នាមដែលទិញដីពីអ្នកស្រីងិន សារី សំុឱ្យគាត់ប្រគល់មកឱ្យវិញ ទី២ សំុរកដីឱ្យប្រជាពលរដ្ឋមកវិញឱ្យគ្រប់ដែលអ្នកស្រីងិនសារីបានដកយកទៅនោះ ទី៣ អត្តសញ្ញាណប័ណ្ណ អត្រាគល់រដ្ឋាន និងសៀវភៅគ្រួសារដែលអ្នកស្រីងិនសារីបានដកយកទៅសំុឱ្យលោកអភិបាលខេត្តមេត្តាជួយយកឱ្យពួកគាត់វិញផង និង ទី៤លុយ១០០ដុល្លា ដែលអ្នកស្រីងិនសារីថាយកទៅធ្វើផ្លូវនោះសំុឱ្យអ្នកស្រីធ្វើផ្លូវឱ្យបាន ដូចការសន្យាខាងលើ ហើយទំនាស់ដីធ្លីជាមួយពលរដ្ឋ១៧គ្រួសារមិនម៉ែនទើបតែកើតនោះទេ គឺមានរយៈពេលជិត៣ឆ្នាំមកហើយដែលពាក់ព័ន្ធជាមួយអ្នកស្រីងិនសារី រូបនេះឃើញថានៅតែបន្តធ្វើព្យុះភ្លៀងមក លើប្រជាពលរដ្ឋម្តងហើយម្តងទៀត បើសរុបការចំណាយលុយទិញដីនេះបើគិតទៅច្រើនមឺុនដុល្លា អញ្ចឹងហើយទើបពួកគាត់បានសម្រេចចិត្តមកសំុឱ្យគណៈអភិបាលនៃអភិបាលខេត្ត មេត្តាជួយដោះស្រាយនឹងសំរួល ជូនដីដែលពួគគាត់កំពង់រស់នៅ ដូនអនុសាសន៍ របស់សម្តេចប្រមុខរាជរដ្ខាភិបាលហើយ ធ្វើការពិន័យ ឫក៏ផ្តន្ទាដាក់ទោស ចំពោះអ្នកស្រីងិន សារី ម្នាក់នេះទៅតាមផ្លូវច្បាប់ដែលគាត់ធ្វើនេះផ្ទុយទៅនឹងច្បាប់យ៉ាងធ្ងន់ថ្ងរក្នុងករណីបំផ្លាញឯកសារលិខិតបញ្ចាក់កំណើត បំផ្លាញផលដំណាំ នឹងប្រើអំពើហឹង្សាគំរាមគំហែងមកលើពួគគាត់។

ជំុវិញក្នុងរឿងនេះ លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានប្រាប់កាលពីល្ងាចថ្ងៃទី២ ខែសីហានេះថា ប្រជាពលរដ្ឋដែលបានតវ៉ាស្នើសំុ នៅមុខសាលាខេត្ត អំពីបញ្ហាទំនាស់ដីធ្លីពាក់ព័ន្ធជាមួយអ្នកស្រីងិន សារី ខាងលើនោះ លោកថាមិនបានដឹងនោះទេព្រោះអីនៅមិនទាន់បានទទួលនៅរបាយការណ៍ពីលោក សែន ពុទ្ធី ដែលជាជំនួយការលេខារងរដ្ឋបាលសាលាខេត្តនោះនៅឡើយទេ ។ ដោយកន្លងមកនេះខាងប្រជាពលរដ្ឋ ដែលពាក់ព័ន្ធមានទំនាស់ដីធ្លីជាមួួយអ្នកស្រីងិនសារី ខាងលើនោះធ្លាប់បានទូរស័ព្ទ មកជាច្រើនដងដែរ សូមឱ្យជួយដោះស្រាយជូនពួកគាត់ផង ។

លោកបានបញ្ជាក់ថា រឿងនេះលោកអភិបាលខេត្តបានចាត់ឱ្យ លោកអភិបាលរងខេត្តម្នាក់និងខាងមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តជាអ្នកធ្វើការដោះស្រាយជូនពួកគាត់ហើយ ឱ្យគាត់នៅស្ងៀមសិនទៅ ៕ មាស សុផាត


ចែករំលែក៖