ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត សារឿន បានថ្លែងប្រាប់ព័ត៍មានក្នុងស្រុកនៅមុននេះបន្តិចឲ្យដឹងថា លោក ញឹក ប៊ុនឆៃ អតីតៈឧបនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០១២ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនតាមដីការបស់តុលាការ ដើម្បីនាំខ្លួនលោក ញឹក ប៊ុនឆៃ មកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមនីតិវិធី។
លោក ញឹក ប៊ុនឆៃ អាចប្រឈមនិងការផ្តន្ទាទោសប្រសិនតុលាការរកឃើញថាបានប្រព្រឹត្ត៕ សិលា