ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្តរ៉េហ្វ័របុកដើមពោធិ៍គៀបជាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តរ៉េហ្វ័រលឿនពេក បួងចង្កូតមិនទាន់ ជ្រុលទៅបុកដើកពោធិ៍ពេញទំហឹងបណ្ដាលឲ្យរថយន្តបែកធុង តែមិនមានអ្នករបួស។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧​ ស្ថិតនៅតាមបណ្ដោយផ្លូវសុធារស កែងនឹងផ្លូវ២៤០​ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

យោងតាមព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តរ៉េហ្វ័រ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AN​9631 បើកពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានបួងមកផ្លូវ២៤០ បានជ្រុលទៅបុកដើមពោធិ៍ពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំតែមិនមានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះវាស់វែងយករថយន្តបង្កទៅការិយាល័យជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕ សុខាសែនជ័យ

 


ចែករំលែក៖