ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកបន្ទាយអំពិល ឃាត់ខ្លួនក្រុមចែកចាយនិងប្រើប្រាស់គ្រឿងញៀន៣នាក់ និងវត្ថុតាង

ចែករំលែក៖

ខេត្តឧត្តរមានជ័យៈ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបន្ទាយអំពិលបានបង្រាប
បានក្រុមចែកចាយ និងប្រើប្រាស់នូវសារធាតុ គ្រឿងញៀន មួយករណីកាលពីវេលាម៉ោង៨យប់ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចស្រះ តាម៉ឹង ស្ថិតនៅខាងលិចភូមិពោធិថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្នុងនេះផងដែរ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យចំនួន០៣ ឈ្មោះ អាត លួត (ហៅ កុយ) ភេទប្រុស
អាយុ ២៦ ឆ្នាំ រស់នៅភូមិទទឹងថ្ងៃ ឃុំបេង ស្រុកបន្ទាយអំពិល, ឈ្មោះ ហុល ពៅ ភេទប្រុស អាយុ ១៨
ឆ្នាំ រស់នៅភូមិរស្មីសូភី ឃុំបេង និងឈ្មោះ ឡោម នេត ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិរស្មីសូភី ឃុំបេង ។

វត្ថុតាងឆែកឆេរដកហូតបានរួមាន ៖ ថ្នាំញៀនមេតំហ្វេតាមីនWYចំនួន៤៤គ្រាប់ ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង ម៉ូតូ ចំនួន ០២ គ្រឿង ។

បច្ចុប្បន្ន សាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ ប៉ែន នួន


ចែករំលែក៖