ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិកត្រូវបានចោទប្រកាន់ថា បានប្រើការលក់ក្នុងវេបសាយ eBay ក្លែងក្លាយដើម្បីលាក់មូលនិធិរបស់ ISIS

ចែករំលែក៖

យោងតាមឯកសាររបស់ FBI បានឱ្យដឹងថាពលរដ្ឋអាម៉េរិកឈ្មោះ Mohamed Elshinawy បានប្រើប្រាស់ការលក់អេឡិចត្រូនិកក្លែងក្លាយដើម្បីនាំមូលនិធិ ISIS សម្រាប់ការវាយប្រហារភេរវកម្ម រាយការណ៍ដោយកាសែត Wall Street Journal ។ ជាផ្នែកមួយនៃបណ្តាញហិរញ្ញវត្ថុជាមួយនឹងប្រតិបត្តិការនៅក្នុងប្រទេសអង់គ្លេសនិងបង់ក្លាដេស Elshinawy បានលួចលក់ម៉ាស៊ីនបោះពុម្ពនៅលើគេហទំព័រ ដើម្បីទទួលបានការទូទាត់តាម PayPal ពីក្រុមរដ្ឋឥស្លាមនៅបរទេស។
ព័ត៌មាននេះបានមកពីការចេញផ្សាយសំបុត្រដែលមិនទាន់បានចុះហត្ថលេខា ដែលជាផ្នែកមួយនៃការចោទប្រកាន់របស់ Elshinawy ឆ្នាំ 2016 ។ អ្នកចូលរួមដទៃទៀតនៅក្នុងបណ្តាញនេះ ត្រូវបានគេចោទប្រកាន់ថាបានប្រើប្រាស់មូលនិធិ ដើម្បីទិញគ្រឿងផ្គត់ផ្គង់យោធាដូចជាការឃ្លាំមើល និងឧបករណ៍ស្កេន។ លោក Elshinawy អះអាងថាលោកមិនគាំទ្រ ISIS ទេហើយខណៈពេលដែលលោកដឹងពីគោលបំណងរបស់លុយ លោកមិនមានគម្រោងដាក់ឱ្យមានការវាយប្រហារណាមួយឡើយ។
ISIS ត្រូវបានល្បីល្បាញដោយសារការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា។ ដំបូងប្រើគេហទំព័រដូចជា Twitter និង Telegram សម្រាប់គោលបំណងជ្រើសរើសនិងឃោសនា ចាប់តាំងពីពេលនោះមកអង្គការភេរវករបានបង្កើតបណ្តាញសង្គមរបស់ខ្លួន។ ISIS ក៏ត្រូវបានគេរាយការណ៍ថា បានរត់ការតុជំនួយ 24 ម៉ោង ដើម្បីជួយដល់ការបញ្ចូលព័ត៌មានជាលេខកូដសម្ងាត់ និងទំនាក់ទំនងសំណួរ និងបង្កើតកម្មវិធីអប់រំសម្រាប់កុមារ។
បច្ចុប្បន្ន Elshinawy កំពុងរង់ចាំការកាត់ក្តីហើយអ្នកនាំពាក្យរបស់ eBay បានប្រាប់កាសែត Wall Street Journal ថាក្រុមហ៊ុននេះមិនអត់ឱនចំពោះសកម្មភាពព្រហ្មទណ្ឌដែលកំពុងកើតមាននៅលើទីផ្សាររបស់យើងហើយកំពុងសហការជាមួយអាជ្ញាធរ ៕ ហេង លក្ខិណា

ចែករំលែក៖