ព័ត៌មានទាន់ហេតុការណ៍៖

ហ្វូងគោលែងនៅក្រុងប៉ោយប៉ែតនៅតែ រងការិះគន់ពីប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរ

ចែករំលែក៖

ប៉ោយប៉ែត៖ ហ្វូងគោដើរដេកអនាធិបតេយ្យតាមដងផ្លូវជាតិ ផ្លូវបេតុងផ្លូវលំនៅក្រុងប៉ោយប៉ែត កំពុងរងការរិះគន់ ពីអ្នកដំណើរជាតិ និងអន្តរជាតិទាំងយប់ទាំងថ្ងៃ គ្រាដែលហ្វូងគោក្របីទាំងនោះត្រូវគេប្រទះឃើញដើរលើដងផ្លូវលំ បេតុងនិងផ្លូវជាតិលេខ៥ក្នុងក្រុង។

ប្រជាពរដ្ឋ ក៏ដូចអ្នកធ្វើដំណើរ បានលើកឡើងថា សូមសមត្ថកិច្ចពាក់ពន្ធ គួរតែកោះហៅម្ចាស់គោមកណែនាំឬ រិតបន្តឹងចំពោះបញ្ហាហ្វូងគោ ក្របីដែលដើរដេកតាមផ្លូវ។ ហ្វូងគោទាំងនេះ ពេលខ្លះមិនត្រឹមដើរដេកអានាធិបតេយ្យទេ ជួនកាលថែមទាំងដេញជល់គ្នាកណ្តាលដងផ្លូវជាតិ និងស៊ីដំណាំ ដើរផឹកទឹក ពាងរបស់ពលរដ្ឋនៅតាមផ្ទះទៀតផង។

មិនតែប៉ុណ្ណោះហ្វូងគោទាំងនោះជល់គ្នាពេញផ្លូវ ធ្វើឲ្យអ្នកដំណើរព្រួយពីសុវត្ថិភាពចរាចរណ៍ ហើយអ្នកដំណើរដែលមានម៉ូតូរអ៊ូរទាំថា បញ្ហាខាងលើតកើតមានញឹកញាប់ណាស់ ពិសេសតាមដងផ្លូវបេតុងក្នុងភូមិមួយចំនួននាពេលយប់។

អ្នកដំណើរបានលើកជាសំណួរថា តើគោជាច្រើនហ្វូងដែលគេលែងឲ្យដើរដេកអានាធិបតេយ្យនៅក្នុងក្រុងមួយនេះ ជារបស់លោកផ្កាយប៉ុន្មាន ទើបអាជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានប៉ះពាល់ បណ្តោយឲ្យរងការរិៈគន់មិនចេះចប់បែបនេះសួមឪ្យសមត្ថកិច្ចនិងមន្ត្រីជំនាញក្រុងប៉ោយប៉ែត និងមានវិធានការណ៍ដល់ហ្វូងគោដែលលែងចោលអនាធិបតេយ្យនេះ ដើម្បីរកម្ចាស់មកអប់រំផង៕

បញ្ហាខាងលើនេះលោក ញ៉ាន អ៊ុយអៀងអធិការងក្រុងប៉ោយប៉ែតទទួលបន្ទុកផែនសណ្ដាប់ធ្នាប់សាធារណៈមានប្រសាសន៏ថា កន្លងមកខាងកម្លាំងអធិការបានចាប់ចងទុកដែរ តែរកម្ចាស់មិនឃើញ ។ លោកថា លោកនឹងចាត់វិធានការម្ដងទៀតដើម្បីរកមុខម្ចាស់គោយកមកអប់រំ៕ វណ្ណា


ចែករំលែក៖