ខេត្តប៉ៃលិន៖ យុវជនម្នាក់ក្នុងចំណោម៥នាក់ បានរងរបួសធ្ងន់ចំដៃពីរកាំបិត ខណៈដែលពួកគេបានចេញពីធ្វើការងារ សៃឡូខៀវ ក៏ជិះម៉ូតូមកផឹកស៊ី នៅជិតគល់ស្ពានថ្ម សន្ថិភាព ផឹកស្រាបានមួយសន្ទុះ ក៏នាំគ្នាជិះម៉ូតូចេញពីកន្លែងផឹកស៊ី ជិះឆ្លងស្ពានថ្មសន្ថិភាពដល់កណ្ដាលស្ពាន ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ មានប្រហែល៥នាក់ដែរ លួចកាប់ត្រូវយុវជនម្នាក់ចំពីរកាំបិតដៃខាងឆ្វេងរងរបួសធ្ងន់ រីឯជនបង្កបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវមិត្តភក្តិ រួមដំណើរជាមួយ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានសន្ថិភាព ភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ ខុណ សីលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសៃឡូខៀវ ភូមិក្រក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសធ្ងន់ដៃខាងឆ្វេង ។
បើតាមកម្មករដែលរួមដំណើរបានឲ្យដឹងថា នៅពេលមុនកើតហេតុ ពួកគេជិះម៉ូតូមកអង្គុយផឹកស្រា នៅជិតស្ពានថ្មសន្ថិភាព ពេលផឹកស៊ីបានមួយសន្ទះ ក៏នាំគ្នាជិះម៉ូតូចេញពីកន្លែងផឹករួចជិតឆ្លងលើស្ពានថ្មសន្ថិភាពមកដល់កណ្ដាលស្ពានថ្មសន្ថិភាព ស្រាប់តែមានជនមិនស្គាលអត្តសញ្ញាណ មានគ្នាប្រហែល៥នាក់កាន់កាំបិតមកកាន់ចំទៅលើ យុវជនរងគ្រោះខាងលើបណ្ដាលឲ្យរងរបួសធ្ងន់ចំដៃឆ្វេងពីរកាំបិត ក្រោយមកពួកគាត់ក៏ដឹកជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត