ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងប្រចណ្ឌជំរុញឲ្យប្ដីប្រពន្ធវាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យប្រពន្ធត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងប្តីត្រូវចូលគុក

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវបានសមត្ថ កិច្ចឃាត់ខ្លួនបញ្ជូនទៅឃុំពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនាបង្កឲ្យមាន របួសស្នាមលើប្រពន្ធកាលពីវេលាម៉ោង១០ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅផ្ទះ ឈ្មោះ ហាំង អូម ស្ថិតនៅភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ។

មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ស្ត្រីរងគ្រោះត្រូវប្តីវាយឈ្មោះ ហាង បុប្ផា អាយុ៤២ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ រងរបួសបែកក្បាលត្រូវបានអ្នកស្រុក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែក ជនបង្កឈ្មោះ ហាំង អូម អាយុ៤៣ឆ្នាំ ជន ជាតិឡាវ អ្នកទាំង២រស់នៅភូមិ-ឃុំកើត ហេតុខាងលើ មុខរបរធ្វើចម្ការ ។

ករណីនេះត្រូវបានអ្នកភូមិនិយាយថា មូលហេតុដែលនាំឲ្យមានអំពើហិង្សាកើត ឡើងដោយសារប្រពន្ធប្រច័ណ្ឌប្ដីមានស្រីផ្សេង និងលុយកាក់ប្តីមិនដែលឲ្យប្រពន្ធកាន់ទើបបណ្ដាលឲ្យមានជម្លោះបែបនេះ។ ពេលនោះប្រពន្ធបានយកស្លាបព្រាស៊ីម៉ងត៍វាយប្ដីចំចង្កេះតែប្ដីខឹងក៏យកវែកសម្ល វាយក្បាលប្រពន្ធវិញបណ្ដាលឲ្យបែកក្បាល តែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរ បាលស្រុកលំផាត់ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការ តាមនីតិវិធី ខណៈប្រពន្ធនៅបន្តព្យាបាលនៅក្នុងមន្ទីរពេទ្យ ៕ សហការី


ចែករំលែក៖