ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការបិទវិទ្យុមួយចំនួន ព្រោះមិនគោរពច្បាប់ មិនមែនមកពីជួលម៉ោងឲ្យ វិទ្យុសំឡេងសហរដ្ឋអាមេរិក និងអាសីុសេរីនោះទេ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានធ្វើសន្និសីទកាសែត មួយនៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ក្រោយពីមាន ប្រតិកម្មទាំងវិជ្ជមាន និងអវិជ្ជមានពាក់ព័ន្ធនឹងការផ្សាយរបស់វិទ្យុក្នុងស្រុកមួយចំនួន។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្រោយការបិទសារព័ត៌មានមួយចំនួនកាលពីថ្ងៃទី២៣ ខែសីហា មានការនិយាយ និងបកស្រាយខុសៗគ្នាពីការបិទការផ្សាយ ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ហើយការបិទ វិទ្យុទាំងនោះក៏មិនមែនមកពីវិទ្យុទាំងនោះលក់ម៉ោងផ្សាយឲ្យទៅវិទ្យុ VOA និង RFA ទេ ។

ដោយឡែកនៅមានវិទ្យុមួយចំនួនទៀតគេនៅផ្សាយបន្តវិទ្យុ VOA និង RFA សំណួរ សួរថា ហេតុអ្វីបានជាគេនៅផ្សាយ?

លោករដ្ឋមន្ត្រីបានអះអាងថា ការពិត វិទ្យុអាស៊ីសេរីដឹងខ្លួនឯងហើយពីការបើកទីស្នាក់ការនៅទីនេះ។ លោករដ្ឋមន្រ្តីបាន អះអាងថាកន្លងមកមានវិទ្យុជាច្រើនត្រូវ បានបិទ និងមិនមែនក្រោមមូលហេតុដោយសារតែផ្សាយ VOA និង RFA ទេ ព្រោះតែវិទ្យុនេះបានរំលោភកិច្ចសន្យាដែលសុំបើកស្ថានីយ ។

លោករដ្ឋមន្ត្រីបានបន្តថា ពេលបើក ស្ថានីយគ្រប់ម្ចាស់ស្ថានីយទាំងអស់សុទ្ធតែបានបញ្ជាក់ថា «នៅពេលជួលម៉ោងរបស់ ខ្លួនគឺត្រូវឆ្លងសុំការអនុញ្ញាតពីក្រសួងព័ត៌មាន អ៊ីចឹងវិទ្យុមួយចំនួននោះមិនបានឆ្លង អ៊ីចឹងវិទ្យុនោះត្រូវតែបិទហើយដើម្បីរឹត បន្តឹងផ្នែកច្បាប់» ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែសីហា មានវិទ្យុមួយចំនួននៅតែ ផ្សាយទេ (VOA និងRFA) ព្រោះវិទ្យុទាំងនោះបានសុំច្បាប់ពីក្រសួងព័ត៌មានផ្សាយ VOA និង RFA ឬក៏វិទ្យុផ្សេងៗទៀត ។

នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «វិទ្យុអាស៊ីសេរី (RFA) យើងអត់បានបិទ ទេវិទ្យុ VOA (សំឡេងសហរដ្ឋអាមេរិក) ក៏យើងអត់បិទដែរ។ វិទ្យុមួយចំនួននៅតែ បន្តផ្សាយទេ ពីព្រោះតែគេសុំច្បាប់ម្តេចក៏ចេះតែនិយាយថាបិទៗគឺយើងបិទស្ថានីយ ណាដែលរំលោភដែលបំពាន» ។

លោករដ្ឋមន្រ្តីបានបន្តថា VOA និង RFA នៅតែផ្សាយបាននៅកម្ពុជាតាមរយៈវិទ្យុមួយចំនួនដែលសុំច្បាប់។ មិនតែប៉ុណ្ណោះ វិទ្យុទាំងពីរនេះនៅតែផ្សាយបានតាមរលកធាតុអាកាសរបស់ AM ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៧កន្លងទៅក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុបានស្នើឱ្យក្រសួងព័ត៌ មានចាត់វិធានការចំពោះការិយាល័យវិទ្យុ អាស៊ីសេរី និងវិទ្យុវីអូអេដែលបានធ្វើសកម្មភាពយកព័ត៌មាននៅកម្ពុជាដោយគ្មាន អាជ្ញាប័ណ្ណពីក្រសួងព័ត៌មាននិងមិនបាន មកចុះបញ្ជីពន្ធដារតាមច្បាប់ស្តីពីសារពើ ពន្ធដែលបានកំណត់ផងដែរ ។

បន្ទាប់ពីមានសំណើនេះលោក ខៀវ កញារីទ្ធ បានសម្រេចបិទស្ថានីយវិទ្យុមហានគររបស់លោកស្រីឈួន វេជ្ជនី និងស្ថានីយ ផ្សាយបន្តមួយចំនួនទៀតដែលធ្លាប់ផ្សាយ បន្តវិទ្យុទាំងនេះដោយសារតែរំលោភប្រកាស អនុញ្ញាតឱ្យធ្វើអាជីវកម្មរបស់ក្រសួងព័ត៌ មាននិងកិច្ចសន្យាដែលបានតម្កល់ទុកជាផ្លូវការនៅក្រសួងព័ត៌មាន ។

ការពិតលោកត្រូវដកអាជ្ញាប័ណ្ណវិទ្យុស្រ្តី ព្រោះតែវិទ្យុមួយនេះគេដឹងខុសហើយបញ្ឈប់ការផ្សាយដោយខ្លួនឯងណាមួយ វិទ្យុនេះជារបស់នារី ហើយបានជួយច្រើនដល់សង្គមទើបអនុគ្រោះគ្រាន់តែឲ្យដកចេញ។ ពេលដែលគាត់សុំមកក្រសួងព័ត៌មានដើម្បីផ្សាយបន្តវិទ្យុអាស៊ីសេរី និងវិទ្យុ វីអូអេគាត់សុំតែកន្លះម៉ោងទេ ដើម្បីផ្សាយ តើគាត់ផ្សាយប៉ុន្មានម៉ោង? តែគួរឲ្យស្តាយ អគ្គនាយិកាវិទ្យុស្រ្តីគាត់ទៅនិយាយថា បញ្ហាមិនឲ្យផ្សាយអាស៊ីសេរី និងវីអូអេនេះជាការខុសឆ្គងណាស់ក្រសួងបានអធ្យាស្រ័យ ។

លោករដ្ឋមន្ត្រីបានថ្លែងថា «ការបិទទាំងអស់នេះជាការអនុវត្តផ្លូវច្បាប់ទេ ហើយស្ថានីយនីមួយៗសុទ្ធតែដឹងខ្លួនឯងថាពិតជាបានខុសមែនគ្មានវិទ្យុណាមកតវ៉ាកើតទេ ព្រោះគាត់ជួលម៉ោងឲ្យគេហើយគាត់ មិនសុំការអនុញ្ញាតពីក្រសួងព័ត៌មានទេ ហើយវិទ្យុច្រើនណាស់ដែលបានបិទមិន មែនគាត់ជួលម៉ោងទៅឲ្យអាស៊ីសេរី ឬ វីអូអេទេ»៕ ហេង សូរិយា


ចែករំលែក៖