ភ្នំពេញៈ ទូរកាប៊ីនភ្លើង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ដោយសារបុរសម្នាក់ ស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាកព្រូសមកបុក ។កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ជិតនិងស្តុប ទូតសូរវៀត ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើក រថយន្តមួយគ្រឿងម៉ាក តូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U.1070 ធ្វើដំណើរតាមបណ្ដោយផ្លូវសុធារស ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កស្រាប់តែរេចង្កូតទៅខាងឆ្វេង ហើយជ្រុលទៅបុកទូរកាប៊ីនភ្លើង នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យខូចខាតទាំងសងខាង ។
ក្រោយកើតហេតុបុរសបើករថយន្តបង្ក បានចុះពីលើរថយន្ត ទាំងសភាពស្រវឹងស្រា ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់បានមកដល់កន្លែងកើតហេតុហើយបានឃាត់ខ្លួនអ្នកបើករថយន្តបង្កខាងលើ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីដោះស្រាយ៕ ស រស្មី