ខេត្តបាត់ដំបង៖ ក្មេងទំនើង៥នាក់ជាមុខសញ្ញាអ្នកលេងដាវសាំម៉ូរ៉ៃ និងកាន់កាំបិតដាក់ជាប់ខ្លួន ។ ក្រុមឈ្មោះហៅថា(សោហឺ)ហៅកាត់SH-THEAM ដែលក្រុមនេះ មានសមាជិក១០នាក់តែងតែដើរធ្វើសកម្មភាពអុកឡុកប្រើអំពើហិង្សាវាយកាប់ចាក់គ្នាផ្អើលពេញក្រុងបាត់ដំបងបង្កឲ្យជនរងគ្រោះរងរបួសជាបន្តបន្ទាប់នោះ ត្រូវបានរងការចាប់ខ្លួនពីកម្លាំងនគរបាលក្រុមង្ការបង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោយក្រុមអ្នកលេងដាវសាំម៉ូរ៉ៃទាំងនោះបានវាយកាប់ចាក់គ្នាបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់តាមដងផ្លូវសាធាររណៈក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីវេលាម៉ោង៨ និង៣០នាទីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។
ការបង្រ្កាបចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើខណៈកម្លាំងនគរបាលខេត្តបាត់ដំបងចេញពង្រឹងសន្តិសុខយ៉ាងតឹងរ៉ឹងក្រោយរយៈពេលប៉ុន្មានខែចុងក្រោយនេះអំពើបង្កហិង្សាបង្កដោយក្មេងទំនើងនៅក្នុងក្រុងបាត់ដំបង ត្រូវគេមើលឃើញថាមានសកម្មភាពកំរើកឡើវិញ ក្នុងនោះមានក្មេងទំនើងដើរវាយកាប់ចាក់គ្នាបណ្តាលឲ្យរងបួស និងស្លាប់ជាបន្តបន្ទាប់រួចហើយផងដែរ។សេចក្តីរាយការណ៍ឲ្យដឹងថាក្មេងទំនើងខាងលើ៥នាក់មានឈ្មោះ១,ស្រី ណារ៉ុង ហៅក្រៅ( ប៉ោយ)ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ វត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង២,យឿន ខៃស៊ីង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ រំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង៣,ឈួ សុភ័ណ ហៅក្រៅ(ប្រុស)ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ ឡឥដ្ឋ សង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបង៤,ផុន ចាន់ផេង ហៅក្រៅ( យានម៉ាប់) ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិ វត្តលៀប សង្កាត់ចំការសំរោងក្រុងបាត់ដំបង និងជា សុភ័ត្រា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងសម្ភារៈរួមមាន៖កាំបិតចំនួន២ដើម,ដែកស្បែងចំនួន១ដើម និងម៉ូតូ១គ្រឿង ម៉ាក់ ឌ្រីមស៊េរីឆ្នាំ២០១៦ពណ៌ ខ្មៅ។
បើតាមចម្លើយសារភាពជនសង្ស័យជាក្មេងទំនើងទាំង៥នាក់បានឆ្លើយថាពួកគេក្នុងរយៈពេល៤ខែចុងក្រោយសម្រាប់ឆ្នាំ២០១៧ បានធ្វើសកម្មភាពវាយកាប់ចាក់ទៅលើគូទំនាស់របស់ខ្លួននៅតាមទីសាធារណៈមិនក្រោម ក្នុងម្នាក់ៗចាប់ពី៤ដងរហូតដល់៧ដងនោះទេ។
សកម្មភាពរបស់ពួកគេគឺមានមេក្រុមចាត់តាំងដែលមានសមាជិករហូតដល់១០នាក់ឈ្មោះក្រុមរបស់ពួកគេហៅថា(សោហឺ)ហៅកាត់SH-THEAM ដែលមានប្រធានក្រុមអ្នកចាត់តាំងមានឈ្មោះ ស្រី ណារ៉ុង ។បច្ចុប្បន្នក្រុមជនសង្ស័យទាំង៥នាក់ និងវត្ថុតាងត្រូវបាននគរបាលក្រុមបង្ការបង្រ្កាប បញ្ជូនទៅអោយការិយាល័យជំនាញកំរិតស្រាលដើម្បីកសាង រៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់រងការចោទប្រកាន់ពីបទហិង្សាស្ថានទម្ងន់ទោស៕ សំ វិច្ឆិកា