ខេត្តក្រចេះ៖ សេចក្តីរាយការណ៍បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ថា កាលពីម៉ោងរំលងអធ្រាត្រ យប់មិញ មានករណីបាក់ដីរណ្ដៅជីករ៉ែមាសចំណុចត្រូន ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស១នាក់ ដែលម្ចាស់រណ្ដៅជីករ៉ែមាសនេះ ត្រូវបានស្គាល់ឈ្មោះ គង់ ប៊ុននាង ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
គេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ។ ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ញ៉ែត ផាត អាយុ២៣ឆ្នាំ មានទីលំនៅភូមិដំណាក់ត្រាច ឃុំកណ្តោលស្រុកទឹកឈូក ខេត្តកំពត របួសត្រូវចំដៃខាងឆ្វេង និងប្រអប់ជើងខាងធ្វេង និងឈ្មោះ ហួន វាសនា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ របួសត្រូវចំក្បាល និងហូរឈាមតាមត្រចៀក និងបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែក ៕
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច