ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលីសបញ្ជួនខ្លួនជនសង្ស័យ២៦នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៥ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញ លើសំណុំរឿងចំនួន៥ករណីផ្សេងគ្នា កាលពីម៉ោង៨ និង៣០ព្រឹក ថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៧នេះ។
ក្នុងនោះមានពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បើកល្បែងស៊ីសងខុសច្បាប់ ប្រើហិង្សា២ករណី និង ជួញដូរគ្រឿងញៀនខុសច្បាប់។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ដោយមានបទបញ្ជារពីលោក អធិការខណ្ឌ និងមានការសម្របសម្រួលពីព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានដាក់បញ្ជាឲ្យចុះសហការណ៍ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋានជាប្រចាំទើបលោកដឹកនាំកំលាំងតាមបណ្តាប៉ុស្តិ៍ទាំង៦ក្នុងខណ្ឌឲ្យដូចជាភ្លៀងរលឹមទើបឈានដល់ការឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។

ជាមួយគ្នានោះដែសមត្ថកិច្ចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទូទៅមេត្តាចូលរួច កិច្ចសហការល្អ ជាមួយសមត្ថកិច្ច និងអាជ្ញាធរដើម្បីកាត់បន្ថយបទល្មើសដែលកើតមានឡើងនៅតាមមូលដ្ឋានជាពិសេសពាក់ព័ន្ធទីតាំងសកម្មភាពបើកល្បែងស៊ីសងខុសច្បាប់ទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នេះតែម្តង។

គួររំលឹកថាជនសង្ស័យខាងលើនេះ ត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ ខណ្ឌនាពេលកន្លងមកហើយក្រោយពីសាកសួរចប់ក៍បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង ដើម្បីឲ្យតុលាកាចាត់ការបន្តតាមនីតិវិធីបន្ត ៕ តុង សីហា


ចែករំលែក៖